ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រអរាជាណាចក្រកម្ពុជា បានទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយជាការរងចាំអស់រយៈពេល ៦៤ឆ្នាំរបស់ប្រជាជនទូទាំងប្រទេសកម្ពុជា ពេលនេះសល់តែ៩ថ្ងៃទៀតប៉ុណ្នោះដល់ពិធីបើកជាផ្លូវការណ៍ហើយ។

សម្រាប់វិញ្ញាសារអត្តពលកម្ម ដែលជាវិញ្ញាសារមួយក្នុងចំណោមប្រភេទវិញ្ញាសារ ចំនួន៣៧វិញ្ញាសារ នឹងត្រូវប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជាមានប្រតិភូ និងអត្តពលិកសរុបចំនួន ៥២នាក់ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ខាងក្រោមនេះជាបញ្ជីឈ្មោះប្រតិភូ និងអត្តពលិកផ្នែកអត្តពលកម្ម៖
*ប្រតិភូ៖
លោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត
លោក លាក់ ឡុច គ្រូបង្វឹក
លោក បូរ ពុធរាត្រី គ្រូបង្វឹក
លោក គង់ បូណា គ្រូជំនួយ
លោក រ័ត្ន សុជាតិ គ្រូបង្វឹក
លោក ខៀវ សំណាង គ្រូបង្វឹក
Mr. XU HONG គ្រូបង្វឹក
លោក គៀង សាម៉ន គ្រូជំនួយ
លោក ពៅ ស៊ីថា គ្រូជំនួយ
លោកស្រី សុទ្ធ ស្រីលក្ខណ៍ គ្រូជំនួយ
Mr. ZHANG LIJUN គ្រូបង្វឹក
លោក ទត ម៉ាលី គ្រូបង្វឹក
*កីឡាការនី *កីឡាករ *កីឡាករ
កញ្ញា ឌួង ស្រីភាព កីឡាការិនី លោក ប៉ែន សុគង់ កីឡាករ លោក ឃ្លាំង បេប៊ុនណារ៉ា កីឡាករ
កញ្ញា សាង លីដា កីឡាការិនី លោក ប ច័ន្ទយូរ៉ុង កីឡាករ លោក ឧក រហ៊ីត កីឡាករ
កញ្ញា កាន់ ស្រីរ័ត្ន កីឡាការិនី លោក ទត សាលីន កីឡាករ លោក ស៊ឹម សាមឌី កីឡាករ
កញ្ញា ពក ពិសី កីឡាការិនី លោក យ៉ាតពិទូ ចាន់ទិវា កីឡាករ លោក ម៉ី  វេទី កីឡាករ
កញ្ញា ស៊ុន សុខលីម កីឡាការិនី លោក ផាន សុខហេង កីឡាករ លោក ផេង ចំរើនវិទ្យា កីឡាករ
កញ្ញា បូ សំណាង កីឡាការិនី លោក ឈុន ប៊ុនថន កីឡាករ លោក យ៉ាង ពិសិដ្ឋ កីឡាករ
កញ្ញា រុន រំដួល កីឡាការិនី លោក ផាត សុភុត កីឡាករ លោក យ៉ាន វិបុល កីឡាករ
កញ្ញា ផន សុវណ្ណារ៉ កីឡាការិនី លោក សន ពិសី កីឡាករ លោក រឺ ឧត្តម កីឡាករ
កញ្ញា នាង ម៉ូនីកា កីឡាការិនី លោក យ៉ាន ចាន់ កីឡាករ លោក យុន វីរៈ កីឡាករ
កញ្ញា ជុន សោភា កីឡាការិនី លោក រឹម ចាន់រដ្ឋា កីឡាករ លោក ផាន ផាន់ឈី កីឡាករ
កញ្ញា លីង រចនា កីឡាការិនី លោក ខេម . ញ៉ុក កីឡាករ លោក ទូច ភឿន កីឡាករ
កញ្ញា បែន សីហា កីឡាការិនី លោក ហឿន ចាវ កីឡាករ លោក ឡៃ ពិសិដ្ឋ កីឡាករ
កញ្ញា អេង មុយងីម កីឡាការិនី លោក វ៉ាន់ ភារ៉ា កីឡាករ លោក ចន សុផាន់ កីឡាករ
លោក សាត ណានវីរៈយុទ្ធ កីឡាករ

គួរឲ្យដឹងថា សម្រាប់វិញ្ញាសារអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះគឺនឹងចាប់ផ្តើមនៅថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹង ធ្វើ ឡើង ពី ថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.