សិល្បៈអន្តរជាតិ៖ សម្រាប់​សមាជិក​ Blackpink មាន Jisoo, Jennie, Rose និង Lisa ទើប​តែ​ផ្ដល់​ភាព​សប្បាយរីករាយ​​ជូន​ដល់​អ្នក​គាំទ្រ​នៅទូទាំង​ពិភពលោក​ នៅ​លើ​វេទិកា​តន្ត្រី​លំដាប់​ពិភពលោក​ Coachella 2023 ហើយ​ក្រៅ​ពី​​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ថែម​ទាំងអាច​និយាយ​បាន​ថា​ស្រូប​ទាញ​បាន​អ្នក​គាំទ្រ​ថ្មីៗ​ជា​ច្រើន។

អាន​អត្ថបទ៖ អ្នកគាំទ្រចិនចោ.ទ បទចម្រៀងថ្មីក្រុម BLACKPINK លួ.ចចម្ល.ងតាម MV ក្រុមចម្រៀងនារីហុងកុង

ថ្មីៗ​នេះ​សារព័ត៌មាន​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​បញ្ចេញ​តួ​លេខ​ចំណូល​ដែល​កញ្ញាៗ​ Blackpink ​ទាំង៤រក​បាន​ចូល​ក្នុង​ផលិតកម្ម​ YG Entertainment ​គិត​ត្រឹម​តែ​ការ​ច្រៀងមួយ​មុខ គឺអាច​រក​បាន ​១​សែន​លាន​វ៉ុន​ (ជាង​៧៥ លាន​ដុល្លារ​អាមេរិក​) ដែល​តម្លៃ​នេះ​អាច​សាងសង់អគារ​YG ថ្មី រហូត​ទៅ​២។ ​​

នៅ​ក្នុង​រយៈ​ពេលត្រឹម​តែ​២ខែប៉ុណ្ណោះ Blackpink រក​ប្រាក់​ចំណូល​បាន​ចំនួន​ ១​០៦២០៨២ ដុល្លារ ដែល​ចំនួន​នេះ​បាន​ធ្វើឱ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត តាម​រយៈ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ម្ដង។ គេ​រំពឹង​ថា​នឹង​មាន​អ្នក​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំតន្ត្រីទេសចរណ៍ចាប់​ពី​ចាប់​ផ្ដើម​ដល់​បញ្ចប់​​ប្រមាណ​ ១.៥លាន​នាក់​ខណៈ​ដែល​ចំណូល​ទទួល​បាន​អាច​នឹង​មាន​ច្រើន​ជាង​ ៣សែនលានវ៉ុន​ ឬ ជាង២២៧​លាន​ដុល្លារ​អាមេរិក។

Share.