ក្រុមជម្រើសជាតិទីម័រឡេស្តេ អាយុក្រោម២២ឆ្នាំ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ តាម​ច្រក​ព្រលានយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅភ្នំពេញ។

ក្រុមជម្រើសជាតិទីម័រឡេស្តេ អាយុក្រោម២២ឆ្នាំ វិញ្ញាសារបាល់ទាត់បុរស ស្ថិតនៅក្នុងពូល B ជាមួយ​ក្រុមជម្រើស កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន។ ខណ:ប្រកួតបើកឆាក ក្រុម ជម្រើសជាតិកម្ពុជា​ U22 នឹងប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ។

ក្រុមបាល់​ទាត់ជម្រើសជាតិបុរសអាយុក្រោម២២ឆ្នាំ៖

  • ពូល A មាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ទីម័រឡេស្តេ
  • ពូល B មាន៖ វៀតណាម,ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ

កាលវិភាគប្រកួតក្រុម​ជម្រើសជាតិបុរសអាយុក្រោម២២ឆ្នាំ មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៩ ខែមេសា កម្ពុជា ប៉ះ ទីម័រឡេស្តេ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី០២ ខែឧសភា កម្ពុជា ប៉ះ ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី០៧ ខែឧសភា កម្ពុជា ប៉ះ មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី១០ ខែឧសភា កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ

សម្រាប់ប្រភេទកីឡាបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើម​ការ​ប្រកួត​ជម្រុះ​ចាប់ពីថ្ងៃទី២៩ ខែមេសា តទៅ ខណ:ពិធីបើកផ្លូវការរបស់ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៥ ខែឧសភា និងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា៕

រូបភាព៖ BTV Sports

Share.