ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ដំណើរការ​ប្រកួត​បើក​ពូល​នីមួយៗ​កាល​ពី​ពេល​ថ្មីៗ ក្នុង​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស ខណៈ​ឃើញ​ថា​ក្នុង​ចំណោម​៤ប្រកួត​បើក​ឆាក​នេះ មាន​អាជ្ញាកណ្ដាល​កម្ពុជា ១រូប​ចាយកាត​ច្រើន​ជាង​អាជ្ញាកណ្ដាល​បរទេស​៤រូប​ផ្សេង​ទៀត។

ប្រកួតវិញ្ញាសារបាល់ទាត់ផ្នែកបុសរស ទាំង​២ពូល​ថ្ងៃ​បើក​ឆាក​ឃើញ​ថា៖

*ពូល A
-ឥណ្ឌូណេស៊ី ៣-០ ហ្វីលីពីន អាជ្ញាកណ្ដាល Rowan Arumughan (ឥណ្ឌា) ពិន័យកាត​១សន្លឹក
-កម្ពុជា ៤-០ ទីម័រខាងកើត អាជ្ញាកណ្ដាល Abdullah Jamali (គុយវ៉ែត) ពិន័យកាត​១សន្លឹក

*ពូល B
-ថៃ ៣-១ សិង្ហបុរី អាជ្ញាកណ្ដាល Kim Hee-gon (កូរ៉េខាងត្បូង) ពិន័យកាត១សន្លឹក
-វៀតណាម ២-០ ឡាវ អាជ្ញាកណ្ដាល ឃិន ឧសីហា (កម្ពុជា) ពិន័យកាត​៣សន្លឹក

លោក ឃិន ឧសីហា បាន​ក្លាយ​ជា​អាជ្ញាកណ្ដាល​កម្ពុជា ដំបូង​គេ​ ដែលបានបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំនេះ ខណៈ​ការ​ប្រកួត​ស៊ីហ្គេម កន្លង​ទៅ​សុទ្ធ​តែ​អញ្ញើញ​អាជ្ញាកណ្ដាល​មក​ពី​ក្រៅតំបន់​អាស៊ាន មក​ដឹកនាំ​ការ​ប្រកួត​ទាំង​អស់។

គួរបញ្ជាក់ដែរថា លោកឃឹន ឧសីហា ត្រូវបានជ្រើសរើស ជាមន្ត្រីអាជ្ញាកណ្តាល របស់ FIFA នៅឆ្នាំ២០២៣ នេះ រួមទាំងលោកជី សាមឌី ឃួន វិរៈ និងកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ខណៈជំនួយការមាន លោក គឹម ស៊ីពិសាល លោក ផៃ វិសាល លោក ស៊ុន ចាន់ភារិទ្ធិ លោក ស៊ុន ដារ៉ាវុធ លោក ទិន សំរេច កញ្ញា ថោន ដាវី និងអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សន វិហ្សែល៕

Share.