ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ និង​ទទួលរៀប​ចំ​កីឡា ៣ ​ប្រភេទដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នៅ​ទីនោះ​ មានដូច​ជា​ កីឡា​ទូកក្ដោង​​, កីឡា​ម៉ូតូ ​និង​កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ។

ខាងក្រោមនេះគឺជាទីតាំង និងកាលបរិច្ឆេទ​លើ​​ ៣ ​ប្រភេទ​កីឡា​ នៅ​ខេត្ត​ព្រះសីហនុ មានដូចជា៖

  • ទូកក្តោង ប្រកួតនៅ​ឆ្នេរ​សុខា ចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែ​ឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៣
  • កីឡា​បាល់​ទះ​លើ​ឆ្នេរ​​ខ្សាច់ ប្រកួត​​​នៅ​ពយ​ជំទាវ​ម៉ៅ ស្ថិត​នៅ​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់​ ចាប់​​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​​១១ ខែ​ឧសភា និង​បញ្ចប់​ថ្ងៃ១៦ ខែ​ឧសភា ឆ្នាំ២០២៣
  • កីឡា​ម៉ូតូ​ទឹក ប្រកួតនៅ​ឆ្នេរ​សុខា ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​ឧសភា និង​​ត្រូវ​បញ្ចប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ២០២៣
Share.