នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​អនុ​ប្រ​ធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ អញ្ជើញ​ជាអ​ធិបតីកម្មវិធីស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងការបង្ហូតទង់ជាតិប្រទេសដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធាធានីភ្នំពេញ។

ពិធីប្រារព្ធពិធីបង្ហូតទង់ជាតិរបស់ប្រតិភូកីឡាទាំង ១១ប្រទេស ដើម្បី​បង្ហាញ​ពីវត្ត​មាន​របស់​ប្រទេស​នានា និងស្វាគមន៍ប្រតិភូកីឡា ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា តំណាង​ប្រទេសនីមួយៗដែលចូលរួមពិធីបង្ហូតទង់ជាតិមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់​ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និងម្ចាស់ផ្ទះកម្ពុជាក្នុង​ពិធីបង្ហូត​ទង់​គណៈ​កម្មាធិការ​រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​តំណាង​ប្រតិភូដែលចូលរួមផងដែរ៕

រូបភាព៖​ AKP

Share.