តាកែវ ៖ ស្ត្រីម្នាក់ក្លាយជាឃាតករ បន្ទាប់ពីជំពាក់លុយ២០លានរៀល ពុំមានលទ្ធភាពសង បែកគំនិតប្រើល្បិចណាត់ជួប ប្រដាប់ដោយកាំបិតចុងស្រួចចាក់សម្លាប់ស្ត្រីជាម្ចាស់បំណុលចោល កាលពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងចំការស្លឹកគ្រៃ ក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចបើកការស្រាវជ្រាវ ទីបំផុតចាប់ខ្លួនបានជនសង្ស័យជាកូនបំណុល កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិកើតហេតុខាងលើ។

ជនដៃដល់ឈ្មោះ ជួប លីណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ ជាកូនបំណុល ជំពាក់លុយចំនួន២០លាន រៀល រស់នៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែក ជនរងគ្រោះជាម្ចាស់បំណុល មានឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ កសិករ និងរកសុីចងការប្រាក់ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បំណុល តែងតែទៅទារលុយ កូនបំណុល ជាញឹកញាប់ ព្រោះជំពាក់២០លានរៀល តែកំនបំណុល(ជនសង្ស័យ) គ្មាលុយសង ម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ស្រាប់តែនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យប្រើល្បិច ទូរស័ព្ទណាត់ប្រាប់ម្ចាស់បំណុលទៅយកលុយខ្លះ លុះដល់កន្លែងណាត់ក្នុហចំការស្លឹកគ្រៃ ក្នុងភូមិ ជនរងគ្រោះជិះម៉ូតូទៅដល់ ជនសង្ស័យប្រើប្រាស់កាំបិតចុងស្រួចចាក់លើជនរងគ្រោះចំនួន៨កាំបិត បណ្តាលឲ្យដេកដួលស្លាប់ ហើយគេចខ្លួនទៅផ្ទះបាត់ ។

ហេតុការណ៍ខាងលើកើតឡើង បង្កឲ្យភ្ញាក់ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវ បើកការស៊ើបអង្កេត ទីបំផុតនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កំណត់បានមុខសញ្ញា ឈានដល់ឃាត់ខ្លួនស្ត្រីដៃដល់ គឺជាកូនបំណុល ។ ហើយក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ហៅនាំឈ្មោះ សួន សុីថា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីដៃដល់ទៅសាកសួរផងដែរ ក្នុងករណីរកមិនឃើញ គ្មានពាក់ព័ន្ធ ក្នុងបទល្មើសឃាតកម្មខាងលើ នោះសមត្ថកិច្ចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ។

This image has an empty alt attribute; its file name is image-35.png

ស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួន រួមជាមួយនឹងចម្លើយសារភាព ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង សមត្ថកិច្ចនាំទៅសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែន​ជ័យ

Share.