ការប្រកួតកីឡាអុកចត្រង្គ នៅក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​ចាប់​ផ្ដើម​ប្រកួត​កាល​ពី​ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះប្រភេទកីឡាអុកចត្រង្គលើវិញ្ញាសា ៣ទល់នឹង៣ បុរស ៦០នាទី កម្ពុជានឹងជួបកីឡាករថៃ នៅផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ នាទី នៅ​ទីតាំង​សក​លវិទ្យា​ល័យភូមិន្ទភ្នំពេញ ដើម្បីដណ្ដើមមេដាយមាស។

កីឡាអុកចត្រង្គលើវិញ្ញាសា ៣ទល់នឹង៣ បុរស ៦០នាទី៖

១ កីឡាករ សុខ លឹមហេង
២ កីឡាករ ឈាវ បូរ៉ា
៣ កីឡាករ ជា ស៊ីដេត

សូមបញ្ជាក់ដែរថា សម្រាប់​វិញ្ញាសាអុកនេះ កីឡាការិនី Pham Thanh Phuong Thao និង Ton Nu Hong An បានឈ្នះមេដាយមាសដំបូងជូនប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅកម្ពុជា បន្ទាប់ពីបាននាំមុខលើវិញ្ញាសាវាយគូនារីអុកចក្រត្រង្គ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២៣៕

រូបភាព៖ AKP

Share.