ត្រឡប់​មក​ដល់​ទឹក​ដីកម្ពុជា​ជាថ្មី កីឡាការិនី ខាន់ ចេសា បាន​ប្រាប់​អ្នក​សាព័ត៌មានថា ខ្លួនពិត​ជា​រំភើប​រីក​រាយ និង​មាន​មោទនភាព​ដែល​បាន​តំណាង​ឲ្យ​ជាតិ​កម្ពុជា​សា​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ហើយ​រំពឹង​ទទួល​បាន​មេដាយ​មាស​ទៀត​ដើម្បី​ជូន​ជាតិ។

កីឡាការិនី ខាន់ ចេសា ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី០​១ ខែ​ឧសភា ឆ្នាំ​២០២៣​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ខណ:ការប្រកួត​សម្រាប់​ប្រភេទកីឡាជឺជីតស៊ូ​ នឹង​ធ្វើ​ការ​ចាប់​ផ្ដើមនៅថ្ងៃទី០៤ ខែឧសភានេះ កាលវិភាគនៃការប្រកួតកីឡាជឺជីតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហេ្គមលើកទី៣២។

សម្គាល់៖ ចំពោះ​ការ​ចូល​រួម​ គឺ​មិន​គិត​ថ្លៃ និងគ្មានសំបុត្រ ប៉ុន្តែ​កន្លែង​អង្គុយ​មាន​កំណត់។ យើង​​នឹង​បើក​ទ្វារទទួលអ្នកទស្សនា​ ៣០ នាទី​ មុន​ព្រឹត្តិការណ៍ប្រកួត​ចាប់​ផ្ដើម។​

សូម​បញ្ជាក់​ថា កីឡាការិនី ខាន់ ចេសា ធ្លាប់​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ហើយ​ជូន​ជាតិ​កម្ពុជា ក្នុង​នោះ​លើក​ទី១ គឺ​មេដាយ​មាស​ពី​កីឡាស៊ីហ្គេម ​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​លើក​ទី​២ មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន៕

Share.