ព្រឹត្តិកាណ៍ការប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសារបាល់ទាត់បុរស និងបាល់ទាត់នារីកន្លងទៅ ឃើញថាមានមន្ត្រីកម្ពុជា ចំនួន២រូបហើយដែលបានចូលរួមកាត់សេចក្តីលើទីលានប្រកួតកន្លងទៅ ក្នុងនោះលោកឃិន ឧសីហា និងកញ្ញា ប្លុង ពេជអក្ខរ៉ា ដែលជាមន្ត្រីអាញ្ញាកណ្តាលរបស់កម្ពុជា បានកាត់សេចក្តីការប្រកួតលើវិញ្ញាសារបាល់ទាត់កន្លងទៅ។

សម្រាប់កញ្ញា ប្លុង ពេជ្រអក្ខរ៉ា គឺជា​អាជ្ញាកណ្ដាល​នារី​ដំបូង​គេ​របស់​កម្ពុជា ដឹកនាំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​ជា​អាជ្ញាកណ្ដាល​​ទី២ របស់​កម្ពុជា ដឹកនាំ​ការប្រកួត​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២៣ នេះ​បន្ទាប់​ពី​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា ដែលបានកាត់សេចក្តីកាលពីជំនួបរបស់ក្រុមជម្រើសជាតិវៀតណាម ទល់និងក្រុមជម្រើសជាតិឡាវ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ហើយកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ដឹកនាំជំនួបរវៀងក្រុមជម្រើសជាតិវៀតណាម ទល់និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលកម្រឹតអន្តជាតិនៅឆ្នាំ២០២២ ខណៈលោកឃិន ឧសីហា ទើបត្រូវបានជ្រើសរើសជាមន្រ្តីអាជ្ញាកណ្តាលកម្រឹតអន្តជាតិនៅដើមឆ្នាំ២០២៣ នេះ៕

Share.