ការប្រកួតវិញ្ញាសាបាល់ទាត់ បុរស-នារី ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ សម្រាប់​នៅ​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋានចំនួន ៣ផ្សេងគ្នាមាន៖

  • កីឡដ្ឋានស្មាត អ អេស អិន (បាល់ទាត់នារី)
  • កីឡដ្ឋានស្ដាតចាស់ (បាល់ទាត់នារី)
  • កីឡដ្ឋានព្រីនស៍ (បាល់ទាត់បុរស)

តាមរយ:ការប្រកាសនៅព្រឹថ្ងៃទី០៥ ខែឧសភា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​បង្ហាញ​ទីតាំងចែក​សំបុត្រជូនអ្នក​ចូល​រួម​ទស្សនា នៅតាមកីឡដ្ឋាននីមួយៗ នឹង​ដាក់​ចែក​ជូន​បង​ប្អូន​ចាប់​ពី​ម៉ោង ១:០០ នាទីថ្ងៃត្រង់នៅកីឡដ្ឋានប្រកួតផ្ទាល់៕

Share.