នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ កីឡាករ លី បូរាមី លើវិញ្ញាសាវូវីណាម ផ្នែកសម្តែង ឈ្នះមេដាយមាសទី៧ និងកីឡាករ សុខ លឹមហេង វិញ្ញាសាបុរស កីឡាអុកចត្រង្គ ១ទល់១ រយៈពេល ៥នាទី ឈ្នះមេដាយមាសទី៨ ជូនកម្ពុជា។

សរុបមេដាយមាសទាំង៩ របស់កម្ពុជា គិតត្រឹមម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣៖
កីឡាអុកចត្រង្គ៖
វិញ្ញាសាបុរស ១ទល់១ រយៈពេល ៥នាទី៖ កីឡាករ សុខ លឹមហេង ឈ្នះមេដាយមាស១
កីឡាវូវីណាម៖
វិញ្ញាសាសម្តែងមេគុន៖ កីឡាករ លី បូរាមី ឈ្នះមេដាយមាស១
កីឡាទ្រីយ៉ាត្លុង៖
វិញ្ញាសាអាគ័តត្លុង៖ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ឈ្នះមេដាយមាស១
កីឡា​ជឺជីតស៊ូត៖
វិញ្ញាសា​សម្តែង​បុរស​គូ៖ កីឡាករ គង់  ម៉ូណាមិថុរ៉ា និង​កីឡាករ តូច ពិក្កដា ឈ្នះ​មេដាយ​មាស១
កីឡា​គុន​ល្បុក្កតោ៖
វិញ្ញាសា​សម្តែងនារី​ឯកត្តជន៖ កីឡាការិនី ម៉ៅ លក្ខិណា ឈ្នះ​មេដាយ​មាស១
វិញ្ញាសា​សម្តែង​បុរស​ឯកត្តជន៖ កីឡាករ ពន្លឺ ពេជ្រមរកត ឈ្នះ​មេដាយ​មាស១
វិញ្ញាសា​សម្តែង​បុរស​ឯកត្តជន៖ កីឡាករ គីម ទិត្យវឌ្ឍនៈ ឈ្នះ​មេដាយ​មាស១
វិញ្ញាសាសម្តែង​នារី​ឯកត្តជន៖ កីឡាការិនី យ័ស សញ្ចនា ឈ្នះ​មេដាយ​មាស១៕

Share.