គិតត្រឹមរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាសសរុប១៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលមានដូចជា៖
-កីឡាការិនី ម៉ឺយ សុឺង វិញ្ញាសាសម្តែងថ្វាយបង្គំគ្រូ លើប្រភេទទម្ងន់ ៥១គីឡូក្រាម
-ក្រុមកីឡាសីឈិនឡូនបុរសកម្ពុជា ក្រោយឈ្នះកីឡាករថៃវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៤០-៣១០
-កីឡាករ អេ វីរៈខាំឈិត ភូថង (ម៉ឺន មេឃា) កីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធទម្ងន់៦៥គីឡូក្រាម
-កីឡាករ​ សៅ រិទ្ធចេស្តា កីឡាអេឡិចត្រូនិក (E-Sport) វិញ្ញាសា AK2 ឯកត្តជន
-កីឡាករ សំ ចាន់កាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉ូចាន់សិកា កីឡាសូហ្វតិន្នីស វិញ្ញាសាវាយគូបុរស-នារី
-កីឡាករ សុខ លឹមហេង កីឡាអុកចត្រង្គ វិញ្ញាសាបុរស ១ទល់១ រយៈពេល ៥នាទី
-កីឡាករ លី បូរាមី កីឡាវូវីណាម វិញ្ញាសាសម្តែងមេគុន (ឈ្នះមេដាយមាស២គ្រឿង)
-កីឡាករវ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាស ផ្នែកសម្តែងជាក្រុមបុរស ៤នាក់ វិញ្ញសាមេគុនអាវុធ
-កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន កីឡាទ្រីយ៉ាត្លុង វិញ្ញាសាអាគ័តត្លុង
-កីឡាករ គង់  ម៉ូណាមិថុរ៉ា និង​កីឡាករ តូច ពិក្កដា កីឡា​ជឺជីតស៊ូត វិញ្ញាសា​សម្តែង​បុរស​គូ
-កីឡាការិនី ម៉ៅ លក្ខិណា កីឡា​គុន​ល្បុក្កតោ វិញ្ញាសា​សម្តែងនារី​ឯកត្តជន
-កីឡាករ ពន្លឺ ពេជ្រមរកត កីឡា​គុន​ល្បុក្កតោ វិញ្ញាសា​សម្តែងនារី​ឯកត្តជន
កីឡាករ គីម ទិត្យវឌ្ឍនៈ កីឡា​គុន​ល្បុក្កតោ វិញ្ញាសា​សម្តែងនារី​ឯកត្តជន
-កីឡាការិនី យ័ស សញ្ចនា កីឡា​គុន​ល្បុក្កតោ វិញ្ញាសា​សម្តែងនារី​ឯកត្តជន៕

Share.