នៅថ្ងៃទី០៧ ខែឧសភា នេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង​មាន​ដណ្ដើម​មេដាយ​មាស​ចំនួន ៤៧គ្រឿង តើម្ចាស់ផ្ទះកម្ពុជា នឹងបន្តដណ្ដើមបានប៉ុន្មាន?

សាម្រាប់​វី​ញ្ញាសារដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយមាស​នៅ​ថ្ងៃ​នេះ​មាន​ដូច​ជា៖

  • កីឡាហែលទឹក មាន ៧វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាប្រណាំងកង មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាបាល់បោះ ៣ទល់៣ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាគ្រីឃីត មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាអេឡិចត្រូនិក មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាហុកគី ក្នុងសាល មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាជឺជិតស៊ូ មាន ៥វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាការ៉ាត់តេ មាន ៨វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាឧបសគ្គ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាប៉េតង់ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាសីដក់ មាន ៣វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាសូហ្វតិន្នីស មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាអាគ័តត្លុង មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាវ៉ូវីណាម មាន ៨វិញ្ញាសា ដណ្ដើមមេដាយមាស

គិតត្រឹម ម៉ោង ១០:៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាឈ្នះមេដាយមាស ១៩គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង នៃព្រឹត្តិការប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៕

Share.