ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​កីឡាស៊ីហ្គេម លើកទី៣២ ក្រោយយក​ឈ្នះ​ក្រុម​បាល់​ទះ​ថៃ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៣សិត​ទល់​និង២ នារាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។

លទ្ធផល​កម្ពុជាឈ្នះថៃ ៣-២ ឡើងដណ្ដើមមេដាយមាស៖

  • សិតទី១÷ ថៃ ២៥-១៨ កម្ពុជា
  • សិតទី២÷ ថៃ ២៥-២១ កម្ពុជា
  • សិតទី៣÷ ថៃ ២១-២៥ កម្ពុជា
  • សិតទី៤÷ ថៃ ១៦-២៥ កម្ពុជា
  • សិតទី៥÷ ថៃ ១០-១៥ កម្ពុជា

ជំនួប​វគ្គផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​នេះ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប៉ះ ក្រុម​ការពារ​ជើង​ឯកឆ្នាំចាស់ ឥណ្ដូណេស៊ី នៅម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ។ ខណ:វៀតណាម ប៉ះថៃ​ដណ្ដើម​យក​លេខ៣ សិង្ហបុរី ប៉ះ ហ្វីលីពីន និង មីយ៉ាន់​ម៉ា ប៉ះ ឥណ្ឌូណេស៊ី ចាប់​ពី​ម៉ោង ១២:០០នាទី​ថ្ងៃត្រង់តទៅ៕

Share.