សិល្បៈ​អន្តរជាតិ៖ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២២ តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​របស់​ចិន Xu Kai Cheng (徐开骋) បាន​ចេញ​មក​សារភាព​និង​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​បាន​លួច​ក្បត់​​ចិត្ត​មិត្ត​ស្រី​ Zhang Tian’ai ដោយ​សារ​តែ​ផឹក​ស្រា​ស្រវឹង​រហូត​បាត់​បង់​ស្មារតី​។

ក្រោយ​ពេល​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ កន្លង​មក​រយៈ​ពេល​៩​ខែហើយ​ដែល​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​សង្ហា​រូប​នេះ​មិន​ឃើញ​វត្តមាន​របស់​លោក​ទាល់តែ​សោះ​​មិន​ថា​តាម​រយៈ​បណ្ដាញ​សង្គម​នានា​របស់​ចិន​ឬ​តាម​រយៈ​ការ​សម្ដែង​ផ្សេង​ៗ​។

Xu Kai Cheng និង​អតីតមិត្តស្រី Zhang Tian’ai

អ្នក​គាំទ្រ​របស់​លោក​បាន​ត្រឹម​តែ​សង្ឃឹម​ថា​លោក​​នឹង​ឆាប់​ត្រលប់​មក​សម្ដែង​ក្នុង​រឿង​ភាគ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ព្រោះ​លោក​គឺជា​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​និង​ល្បីល្បាញ​មួយ​របស់​ចិន​ដែល​មាន​អ្នក​គាំទ្រ​ទាំង​អាស៊ី និង​អ៊ឺរ៉ុប​។

Share.