ភ្លៀង ជួយរុក្ខាឲ្យញញឹម

ភ្លៀង ផ្តល់សង្ឃឹមដល់សព្វសត្វ

ភ្លៀង ជួយទាំងអ្នកមានវិបត្តិ

ភ្លៀង ជួយកម្ចាត់ស្នាមក្រហែង។

ភ្លៀង ជួយប្រោះព្រំភាពត្រជាក់

ភ្លៀង ជួយបាំងលាក់ភាពចំបែង

ភ្លៀង ពេលអ្នកយំដឹងតែឯង

ភ្លៀង ជួយលាក់ស្តែងគ្មានគេដឹង។

ភ្លៀង ជួយលាក់បាំងភាពសោកស្តាយ

ភ្លៀង ជួយចិត្តកាយឲ្យស្វែងប្រឹង

ភ្លៀង អើយខ្ញុំប្រាប់អ្នកឲ្យដឹង

ភ្លៀង អើយខ្ញុំនឹងប្រឹងព្រោះជាតិ៕

អត្ថបទ៖ សំ នឿន

Share.