រូប៖ សហព័ន្ធខ្មែរកីឡាហែលទឹក

កីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទាកម្ពុជា ដែលបានឈ្នះមេដាយមាសចំនួន ២គ្រឿង លេីប្រភេទវិញ្ញាសាហែល 200m Bi Fins និង​វិញ្ញាសាហែល 400m Bi Fins ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

កូនខ្មែរគួរចងចាំវីរកីឡាការិនីហែលទឹកកម្ពុជា ម្ចាស់មេដាយមាស ប្រចាំប្រវត្តិសាស្រ្តពីរជំនាន់ផ្សេងគ្នា៖
-កីឡាការិនី ឈួន គុន (Chhuon Kun) ម្ចាស់មេដាយមាស វិញ្ញាសាហែលផ្ងារ (Backstroke) ២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ GANEFO ជំនាន់ឆ្នាំ ១៩៦៦។
-កីឡាការិនី កាំង មុយនីន (Kaing Muynin) ម្ចាស់មេដាយមាស វិញ្ញាសាហែលពាក់ជើងទា (Bi Fins) ២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣៕

រូប៖ Amazing Cambodia
Share.