សម្រាប់​អ្នក​គាំទ្រ​ក្រុម​អង់គ្លេស​ វេលា​នេះ​គឺជា​ពេល​រីករាយ​ខ្លាំង​ ព្រោះ​ក្រុម​បណ្ដូល​ចិត្ត​បាន​យក​ជ័យ​ជំនះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ព្រ័ត្រ​ (Semi-Final) ក្នុង​ពាន​ UEFA EURO ដោយ​លទ្ធផល​ ២ទល់​នឹង​១ ជាមួយ​នឹង​ប្រទេស​ដាណឺម៉ាក។ មិន​ខុស​គ្នា​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​គាំទ្រ​ក្រុម​អង់គ្លេស​ ប្រជាពលរដ្ឋ​អង់គ្លេស​ ក៏​ដូច​ជា​បុគ្គល​ល្បី​ៗ​បាន​ចេញ​មក​អបអរសាទរ​ចំពោះ​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ​នេះ​ដូច​គ្នា​។

តារា​សម្ដែង​ Ross Kemp អតីត​តារា​សម្ដែងភាពយន្ត​ភាគ​ទូរទស្សន៍​​ «EastEnders» ដែល​​កសាង​បាន​នូវ​​ប្រជា​ប្រិយភាព​​កាល​ពី​ឆ្នាំ​២០១៨​ បាន​បង្ហោះ​វីដេអូ​ស្រែក​និង​និយាយ​ថា​ «វា​ពិត​ជា​មាន​ន័យ​ណាស់​» នៅ​លើ​ Twitter របស់​លោក​។ នៅ​ក្នុង​វីដេអូ​នោះ​ ថែម​ទាំង​ប្រាប់​ទៅ​កីឡាករ​អង់គ្លេស​ថា «ឈ្នះ​ ឈ្នះ​ ឈ្នះ» ផង​ដែរ។​


បុរស​សង្ហា​ក្នុង​ពិភពបាល​់ទាត់​ Devid Beckham អតីត​កាប់ពីតែន​ក្រុម​អង់គ្លេស​ បាន​សរសេរ​ពាក្យ​ពពេចន៍​របស់​ខ្លួន​នៅ​លើ​ IG Story ថា​ «​រាត្រី​នេះ​ជា​រាត្រី​ដ៏​អស្ចារ្យ​បំផុត​ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទកភាប​ណាស់​ដែល​បាន​ឈរ​នៅ​ទីនេះ​ហើយ​សម្លឹង​មើល​ Gareth និង​កីឡាករ​អង់គ្លេស​បង្កើត​ប្រវត្តិ​សាស្ត្រ​មួយ​»។

ខណៈ​តារា​ចម្រៀង​និមិត្ត​តន្ត្រី​​ប៉ុប Adele បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​ទស្សនា​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​របស់​ Kane ព្រម​ទាំង​ស្រែក​ផង​ លោត​ផង​ ក្រោយ​ពី​កីឡាករ​រូប​នេះ​អាច​បំប៉ោង​សំណាញ់​ទី​បាន​ ដោយ​សរសេរ​ភ្ជាប់​មក​ជាមួយ​ថា​ ​«យើង​គឺ​ជា​ម្ចាស់​ផ្ទះ​​»

តារា​សម្ដែង​ជើង​ចាស់​លោក​​ Michael Caine បាន​បង្ហោះ​លើ​ Twitter ដែរថា​ «ថ្ងៃ​អាទិត្យ​នេះ​ត្រូវតែ​ឈ្នះ​ Kane, Southgate, និង​តារា​ក្នុង​ក្រុម​ផ្សេងៗ​ទៀត​»។ សម្រាប់​ Spice Girl Mel C បាន​បង្ហោះ​សំណេរ​អបអរដែរ​ថា​ «Waaaaaahoooo!»

ក្នុង​នោះ​ដែរ​តារា​ចម្រៀងគូ​ Brit និង​t​តារា​ចម្រៀង​ឈ្នះ​ពាន​ Grammy Dua Lipa បាន​ក៏​ចែក​រំលែក​រូបភាព​ទស្សនា​ការ​ប្រកួត​ដោយ​នៅ​លើ​មុខ​មាន​គូ​រូប​ទង់​ជាតិ​ផង​ដែរ​។

សម្រាប់​​តារា​កំពូល​ចុង​ភៅ Jamie Oliver បាន​ហៅ​​ទំរង់​លេងរបស់​ក្រុម​អង់គ្លេសថា​អស្ចារ្យ​

គួរ​ដឹង​ថា​ នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ក្រុម​ អង់គ្លេស​ នឹង​ជួប​ប្រកួត​ជាមួយ​នឹង​ក្រុម​អ៊ីតាលី​ វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ពាន​ នៅ​ទឹក​ដី​​អង់​គ្លេស​នា​​កីឡដ្ឋាន​ Wembley ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ ៦៧៥០០​នាក់​៕​

ប្រភព៖ SKYNEWS

Telegram-Troryorng
Share.