សិល្បៈជាតិ៖ ពិតមែនហើយ! នៅក្នុងវីដេអូនេះ សារព័ត៌មានត្រយង ចង់បង្ហាញអ្នកទាំងអស់គ្នាអំពីយុវជនស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្នាបានស្គាល់ថាជា ស៊ីហ្គេម។ យុវជនស្ម័គ្រចិត្តកម្ពុជាទាំងអស់ គឺជាកោសិកាស្នូលដែលធ្វើឱ្យមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះក្នុងនាមកម្ពុជាធ្វើជាម្ចាស់នេះ បានដំណើរការទៅដោយរលូន និងជោគជ័យយ៉ាងក្រៃលែង។

យើងពិតជាអរគុណជាខ្លាំងណាស់ចំពោះយុវជនស្ម័គ្រចិត្តគ្រប់រូប ដែលពួកគេបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ ហើយថែមទាំងប្ដេជ្ញាតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយមុខមាត់ជូនប្រទេស​កម្ពុជា​ទាំងមូល។

ចង់ដឹងថា តើពួកគេបានធ្វើអ្វីខ្លះដើម្បីព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នេះ តោះ! សូមស្ដាប់ចំណាប់អារម្មណ៍របស់យុវតីមួយក្រុមក្នុងនាមជាអ្នកស្ម័គ្រចិត្តកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២៖

Share.