ឯកឧត្តម Edwin Tong រដ្ឋមន្ត្រីក្រសួងក្រសួងវប្បធម៌ សហគមន៍ និងយុវជន របស់ប្រទេសសិង្ហបុរី បានបង្ហាញផែនការមួយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះឈ្មោះថា «Unleash the Roar» ដើម្បីជាផ្នែកមួយអភិវឌ្ឍន៍កីឡាជាតិ សម្រាប់ឆ្ពោះទៅប្រកួតប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក 2034 FIFA World Cup ខាងមុខ៖

សារព័ត៌មាន TNP បានបញ្ជាក់ថា«Unleash the Roar» មានចំណុចសំខាន់ស្នូលចំនួន៨ ដើម្បីរុញផែនការនេះឱ្យជោគជ័យគឺ៖
១) កម្មវិធីសិក្សាបាល់ទាត់ជាតិ
២) សាលាបាល់ទាត់យុវជនថ្នាល
៣) ផ្ដល់អាហារូបករណ៍ថ្នាក់ជាតិនិងអន្តរជាតិ
៤) ចូលរួមសម្បទានក្នុងសេវានានារបស់ជាតិ
៥) ពង្រឹងសមត្ថភាពនិងបច្ចេកទេស
៦) វិទ្យាសាស្ត្រកីឡានិងទិន្នន័យ
៧) ហេដ្ឋារចនាសម្ព័ន្ធ
៨) ធ្វើជាដៃគូក្នុងសង្គម
សូមបញ្ជាក់ថាពានរង្វាន់បាល់ទាត់កម្រិតពិភពលោក FIFA World Cup រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រៀងរាល់៤ឆ្នាំម្តង ហើយនៅឆ្នាំ២០២២ ខាងមុខនឹងធ្វើឡើងនៅប្រទេសកាតារ ខណៈឆ្នាំ២០២៦ មានកាណាដា ម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក ធ្វើសហម្ចាស់ផ្ទះ ហើយឆ្នាំ២០៣០ និង២០៣៤ មិនទាន់មានការបោះឆ្នោតពីប្រទេសជាសមាជិកនៅឡើយនោះ។ទេ។
យ៉ាងណាក្តីរដ្ឋជាសមាជិកអាស៊ាន ធ្លាប់បានបបួលគ្នាចូលរួមសហការធ្វើជាបេក្ខភាពដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ FIFA World Cup 2034 ខាងមុខ ដោយមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម និងសិង្ហបុរី បានចេញមុខមុនគេ៕