នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបង្ហោះលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ១៩៩៩ ដែល​ពេល​នោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់លេខ១០ ក្រោម​គេ​បង្អស់ ប៉ុន្តែ​សម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជា​ទទួល​មាន​មេដាយ​សរុប​ចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែល​មាន​មេដាយ​មាស​ច្រើនជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «កាល​ពីស៊ី​ហ្គេម​លើក​ទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ជាមួយនឹង ០មេដាយ។ ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ដោយឈរលំដាប់ទី៤ ខាង​មេដាយ​មាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន(សូមមើល តារាងប្រៀបធៀប)។ នេះ​ជាស​មិទ្ធិផល​របស់​ប្រជា​ជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និង​ក្នុង​វិស័យ​កីឡា​និយាយ​ដោយ​ឡែក»។

ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា តារាងមេដាយសរុប ដោយ​ប្រទេស​វៀតណាម ឈរ​កំពូល​តារាង​ឈ្នះ​មេដាយ​ច្រើនជាងគេចំនួន​ ៣៥៥គ្រឿង លេខ២ ថៃ ចំនួន ៣១២គ្រឿង លេខ៣ ឥណ្ឌូណេស៊ី ចំនួន ២៧៦គ្រឿង ខណ:​កម្ពុជា​ឈរ​ចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨១គ្រឿង៕

Share.