ព្រឹត្តិការជាប្រវត្តិសាស្ត្រ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​បញ្ចប់​និង​ត្រូវ​​ប្រារព្ធពិធីបិទបញ្ចប់​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ដែល​កម្ពុជា​ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែល​មាន​មេដាយ​មាស​ច្រើនជាងគេ។

ងាក​មក​មើល​ប្រទេស​កីឡា Kickboxing ដែល​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស ៦គ្រឿង ថាតើកីឡាករកម្ពុជា ណា​ខ្លះ​ដែល​ដណ្ដើម​បាន​?

១. កីឡាករកម្ពុជា សុខ រិទ្ធ ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-51kg ផ្នែកបុរស


២. កីឡាករ​កម្ពុជា ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-57kg ផ្នែកបុរស


៣. កីឡាករ លន បញ្ញា ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Full Contact -67kg ផ្នែកបុរស


៤. កីឡាករ ឡៅ សៃណេត ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s K1 -51kg ផ្នែកបុរស


៥. កីឡាករ រិន ដេវីត ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Light Contact-60kg ផ្នែកបុរស ​

៦. កីឡាករ ឈឿង ល្វៃ ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-71kg ផ្នែកបុរស

ការប្រកួតប្រភេទកីឡាប្រដាល់ Kickboxing មាន ៩ប្រទេស​ចូល​រួម សម្រុប​មេដាយរយៈ៤ថ្ងៃ នៃព្រឹត្តិការណ៍ ស៊ីហ្គេម មានកម្ពុជា ១៣មេដាយ, ឥណ្ឌូនេស៊ី ១២មេដាយ, វៀតណាម ១៣មេដាយ, ហ្វីលីពិន ១៦មេដាយ
, មីយ៉ាន់ម៉ា ១មេដាយ, ថៃ ៨មេដាយ, ឡាវ ៣មេដាយ, ម៉ាឡេស៊ី ២មេដា, សឹង្ហបុរី អត់មានមេដាយ៕

Share.