នាយករដ្ឋ​មន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ​ ចាន់អ៊ូចា ប្រកាស​​នៅ​ក្នុង​កិច្ចប្រជុំ​ គ្រប់គ្រងស្ថានការណ៍រាតត្បាត​ នៃ​មេរោគ​កូរ៉ូណា នា​ថ្ងៃ​សុក្រ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​​ មិន​យក​ប្រាក់​ខែ​ចំនួន​៣​ខែ​ ដោយ​ឱ្យ​យក​ប្រាក់​នេះ ​ទៅ​​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ជួយ​ដោះស្រាយ​ស្ថានការណ៍​កូវីដ​-19 នៅ​ក្នុង​ប្រទេស​ថៃ។​ យោង​តាម​សារព័ត៌មាន​ថៃ​ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ពោល​គឺ​ថ្ងៃ​ទី​ ៨ ខែកក្កដា ឆ្នាំ​២០២១។

ទន្ទឹមនឹងនាយករដ្ឋមន្រ្តីប្រកាសលះបង់ប្រាក់ខែ ដើម្បីជួយដោះស្រាយបញ្ហាកូវីដ១៩ក្នុងប្រទេសរបស់ខ្លួន គឺលោក​ អភិបាល​ខេត្ត​ ប៉ាធុមថានី ឆ័យវ៉ាត់ ឈឺនកូស៊ុន​ ក៏បាន​ប្រកាស​មិន​យក​ប្រាក់ខែ​៣​ ខែ​ ដើម្បី​ជួយ​ប្រជាជន​កំឡុងពេល​កូវីដ១៩ ដូចគ្នា។

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អ៊ូចា

គិតត្រឹមថ្ងៃទី០៩ កក្កដានេះ ប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ជាង៣សែននាក់ និងអ្នកជាសះស្បើយសរុបចំនួន ២៦,៨៧៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២,៤៦២នាក់៕

Share.