កីឡាការិនីហែលទឹក Quah Ting Wen របស់ជម្រើសជាតិ​សិង្ហបុរី ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម លើកទី​៣២ នៅកម្ពុជា ហើយជា​កីឡាការិនី​តែ​ម្នាក់​គត់​ដែល​ឈ្នះ​មេដាយ​បាន​ច្រើន​ជាង​គេ រហូត៨គ្រឿង ។

ឆ្លងកាត់​ការ​ប្រកួត​កីឡាហែល​ទឹក​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅកម្ពុជា ចាប់​ពី​ថ្ងៃ​ទី០៦ ដល់​ថ្ងៃទី១១ ឧសភា កីឡាការិនី Quah Ting Wen ដណ្ដើម​បាន​មេដាយ​មាស ៦គ្រឿង និងមេដាយប្រាក់ ២គ្រឿង លើវិញ្ញាសា មាន​ដូច​ជា៖

១. កីឡាហែលទឹក វិញ្ញាសា Women’s 4x100m Medley Relay ឈ្នះមេដាយមាស
២. កីឡាហែលទឹក វិញ្ញាសា Women’s 4x200M Freestyle Relay ឈ្នះមេដាយមាស
៣. កីឡាហែលទឹក វិញ្ញាសា Women’s 50M Freestyle ឈ្នះមេដាយមាស
៤. កីឡាហែលទឹក វិញ្ញាសា Mixed 4x100M Medley Relay ឈ្នះមេដាយមាស
៥. កីឡាហែលទឹក វិញ្ញាសា Women’s 100M Freestyle ឈ្នះមេដាយមាស
៦. កីឡាហែលទឹក វិញ្ញាសា Women’s 4x100M Freestyle Relay ឈ្នះមេដាយមាស
៧. កីឡាហែលទឹក វិញ្ញាសា Women’s 50M Butterfly ឈ្នះមេដាយប្រាក់
៨. កីឡាហែលទឹក វិញ្ញាសា Women’s 100M Butterfly ឈ្នះមេដាយប្រាក់

មុន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅកម្ពុជានេះ កីឡាការិនី Quah Ting Wen ក៏​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​ដូច​ជា៖

  • ស៊ីហ្គេម ឆ្នាំ២០០៥ ឈ្នះមេដាយប្រាប់ ២ សំរឹទ្ធ ២
  • ស៊ីហ្គេម ឆ្នាំ២០០៧ ឈ្នះមេដាយមាស ២ ប្រាក់ ៣
  • ស៊ីហ្គេម ឆ្នាំ២០០៩ ឈ្នះមេដាយមាស ៥ ប្រាក់ ២ សំរឹទ្ធ ១
  • ស៊ីហ្គេម ឆ្នាំ២០១៣ ឈ្នះមេដាយមាស ២ ប្រាក់ ៥
  • ស៊ីហ្គេម ឆ្នាំ២០១៥ ឈ្នះមេដាយមាស ៤ ប្រាក់ ៤
  • ស៊ីហ្គេម ឆ្នាំ២០១៧ ឈ្នះមេដាយមាស ៤ ប្រាក់ ១ សំរឹទ្ធ ១
  • ស៊ីហ្គេម ឆ្នាំ២០១៩ ឈ្នះមេដាយមាស ៦
  • ស៊ីហ្គេម ឆ្នាំ២០២១ ឈ្នះមេដាយមាស ៤ ប្រាក់ ២ សំរឹទ្ធ ១
  • ស៊ីហ្គេម ឆ្នាំ២០២៣ ឈ្នះមេដាយមាស ៦ ប្រាក់ ២

គួរបញ្ជាក់ថា កីឡាការិនី Quah Ting Wen កើត​នៅ​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ១៩៩២ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ គឺជា​ជម្រើសជាតិកីឡាហែល​ទឹក​របស់​ប្រទេស​សិង្ហបុរី។ កីឡាការិនី​រូប​នេះ​បាន​ជាប់​ជា​ជម្រើសជាតិ​ដំបូងប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ​នៅ​ឆ្នាំ២០០៥ និង​នៅ​ឆ្នាំ២០២៣ នេះ​គឺជា​លើកទី៩ហើយ​ដែល​កីឡាការិនី​រូប​នេះ​បានបង្ហាវត្តមាន នៅលើទឹកដីកម្ពុជា៕

Share.