កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មុី គឺកីឡាការិនីកម្ពុជា តែម្នាក់​ដែល​បាន​ឈ្នះ​មេដាយ ច្រើន​ជាង​គេ ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែល​ឈ្នះ​បាន ៦គ្រឿង។

កីឡាការិនី ប៉ាល់ ឆរស្មុី បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ លើ​ប្រភេទ​កីឡា វ៉ូវីណាម ដែល​បាន​ដណ្ដើម​មេដាយ​ជូ​ជាតិ​ច្រើន​ជាងគេគឺ ៦គ្រឿង​ មាន​មេដាយ​មាស ៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយ​សំរឹទ្ធ ១គ្រឿង។

១. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Mixed Team Basic Self-Defence Technique (Three Women And Three Men)
២. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Team Ying-Yang Sword Form 4x
៣. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Aspect Broadsword Single Form
៤. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Dual Knife Form
៥. មេដាយប្រាក់ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Self-Defence
៦. មេដាយសំរឹទ្ធ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Multiple Training (One Defence Against Three Others With Weapons)

គួរបញ្ជាក់ថា ប្រភេទកីឡាវ៉ូវីណាម ដែល​មាន​វត្តមាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មាន​ប្រទេស​ចូល​រួម​ចំនួន ៧ ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្នុង​នោះ​ដែល​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី១ ឈ្នះមេដាយមាស ១០គ្រឿង មេដាយប្រាក់ ៨គ្រឿង មេដាយសំរឹទ្ធ ៩គ្រឿង សរុប ២៧គ្រឿង។

Share.