ឯកឧត្តម ព្រុំ សុខា

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ​ឯកឧត្តម ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្រ្តីក្រសួងនេះ និងឯកឧត្តម សរ ចំរុង អតីតអភិបាលខេត្តក្រចេះ គឺជាបេក្ខជនពេញសិទ្ធិទាំង៣រូបដែលគណបក្សប្រជាជនកម្ពុជាសម្រេចដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះដែលមាន៣អាសនៈ។

ឯកឧត្តម ព្រុំ សុខា កើតនៅឆ្នាំ១៩៥២ ឈរលំដាប់លេខរៀងទី១ ឯកឧត្តម ពេជ្រ ប៊ុនធិន កើតនៅឆ្នាំ១៩៤៤ ឈរលំដាប់ទី២ និងឯកឧត្តម សរ ចំរុង កើតឆ្នាំ១៩៥៤ ឈរលំដាប់ទី៣ ខណៈបេក្ខជនបម្រុង៣នាក់ទៀត រួមមាន ឯកឧត្តម អ៊ឹម ចាន់ថុល ឯកឧត្តម រោង ឈង និងឯកឧត្តម សាន់ ឡាទីន៕

Share.