ម៉ាឡេស៊ី បានបរាជ័យក្នុងការសម្រេចគោលដៅដណ្ដើមមេដាយមាស នៅក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចំនួន ៤០មេដាយមាស ដែលនេះ​វា​គឺជា​រឿង​ខក់ចិត្ត​​មួយ​ទៀត​សម្រាប់​ អត្ត​ពលិក​កីឡា​របស់​ម៉ា​ឡេស៊ី បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ។

ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ បាន​បិទ​បញ្ចប់​ ម៉ាឡេស៊ី ដណ្តើមបានមេដាយមាសតែ ៣៤គ្រឿង ប៉ុណ្ណោះ ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេសចំនួន ១១ ក្នុង​តារាង​ចំណាត់​ថ្នាក់​សរុប។ សមិទ្ធិផលនេះ ម៉ាឡេស៊ី បាន​ចាត់​ទុក​ថា​វា ជា​រឿង​កាន់​តែ​អាក្រក់​ជាង​អ្វី​ដែល​ក្រុម​អត្តពលិក​ម៉ាឡេស៊ី ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពី​ឆ្នាំមុន។

លោក Datuk Dr Pekan Ramli អ្នកវិភាគកីឡាកាលពីឆ្នាំមុនបាននិយាយថា៖ «ការ​ប្រកួត​របស់​កីឡាករ​ម៉ាឡេស៊ីនៅទីក្រុងហាណូយ ម៉ាឡេស៊ីបាន​ឈ្នះមេដាយមាស ៣៩គ្រឿង ប្រាក់ ៤៥គ្រឿង និងសំរឹទ្ធ ៩០គ្រឿង ស្ថិតនៅលេខរៀងទី៦ គឺជា​លទ្ធផល​មិន​ល្អ​ពីការ​ប្រកួត​គិត​ចាប់​ពី​ឆ្នាំ ១៩៥៩ ដែល​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​អត្តពលិកចូល​រួម​ប្រកួត»។

លោក Pekan បាន​បន្ថែម​ថា៖ «ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ គឺជាលទ្ធផល​ដែល​គួរ​ឱ្យ​ខក​ចិត្ត​របស់​ម៉ាឡេស៊ី​ បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ អាច​ត្រូវ​បាន​សន្មត​ថា​ យើង​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ដែល​មិន​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក»។

នេះជា​លើក​ទី​១ ​ដែល​ម៉ាឡេស៊ី​បាន​ធ្លាក់​មក​ឈរនៅលេខរៀងទី ​៧​ក្នុង​តារាង​មេដាយ​សរុប ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ ស្ថិតនៅលេខរៀងទី៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង។

ខណ:ម៉ាឡេស៊ី​ស្ថិត​នៅ​ក្រោម​ប្រទេស​ជិត​ខាង​សិង្ហបុរី ​ម្ដង​ទៀត (ទី៦) ដែល​បាន​ដណ្ដើម​បាន​មាស​ចំនួន ៥១គ្រឿង។ លទ្ធផល​ដែល​គួរ​ឱ្យ​ខក​ចិត្ត​របស់​ម៉ាឡេស៊ី​អាច​​ថា​មានប្រភេទ​កីឡា​មួយ​ចំនួន​ដែល​មិន​អាច​ដណ្ដើមេដាយមាសបានដូច​ការ​រំពឹង​ទុក។ ក្នុង​នោះ​រួម​មាន​កីឡា​វាយ​កូនគោល កីឡា​គ្រីឃីត កីឡាវាយសី កីឡាស៊ីប៉ាក់​ត្រាវ និង​អត្តពលកម្ម ជាដើម។

លេខរៀងប្រទេសឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៖

លេខ១៖ វៀតណាម ឈ្នះមេដាយមាស ១៣៦គ្រឿង ប្រាក់១០៥ គ្រឿង សុះរឹទ្ធ១១៤ សរុប ៣៥៥គ្រឿង
លេខ២៖ ថៃ ឈ្នះមេដាយមាស ១០៨គ្រឿង ប្រាក់ ៩៦គ្រឿង សំរឹទ្ធ១០៨គ្រឿង សរុប ៣១២គ្រឿង
លេខ៣៖ ឥណ្ឌូនេស៊ី ឈ្នះមេដាយមាស ៨៧គ្រឿង ប្រាក់ ៨០គ្រឿង សំរឹទ្ធ ១០៩គ្រឿង សរុប ២៧៦គ្រឿង
លេខ៤៖ កម្ពុជា ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង
លេខ៥៖ ហ្វីលីពីន ឈ្នះមេដាយមាស ៥៨គ្រឿង ប្រាក់ ៨៦គ្រឿង សំរឹទ្ធ ១១៦គ្រឿង សរុប ២៦០គ្រឿង
លេខ៦៖ សិង្ហបុរី ឈ្នះមេដាយមាស ៥១គ្រឿង ប្រាក់ ៤២គ្រឿង សំរឹទ្ធ ៦៤គ្រឿង សរុប ១៥៧គ្រឿង
លេខ៧៖ ម៉ាឡេស៊ី ឈ្នះមេដាយមាស ៣៤គ្រឿង ប្រាក់ ៤៥គ្រឿង សំរឹទ្ធ៩៧គ្រឿង សរុប ១៧៦គ្រឿង
លេខ៨៖ មីយ៉ាន់ម៉ា ឈ្នះមេដាយមាស ២១គ្រឿង ប្រាក់ ២៥គ្រឿង សំរឹទ្ធ ៦៨គ្រឿង សរុប ១១៤គ្រឿង
លេខ៩៖ ឡាវ ឈ្នះមេដាយមាស ៦គ្រឿង ប្រាក់ ២២គ្រឿង សំរឹទ្ធ ៦០គ្រឿង សរុប ៨៨គ្រឿង
លេខ១០៖ ប្រ៊ុយណេ ឈ្នះមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ៦គ្រឿងសរុប ៩គ្រឿង
លេខ១១៖ ទីម័រ ឡេស្តេ ឈ្នះមេដាយ សំរឹទ្ធ៨ គ្រឿង សរុប ៨គ្រឿង៕

Share.