អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា យោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធមានទំហំទឹកប្រាក់យ៉ាងហោចណាស់ ១ពាន់លានដុល្លារ ចាប់តាំងពីពួកគេបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក បើទោះបីជាភស្ដុតាងដ៏ច្រើនលើសលប់បញ្ជាក់ពីការទទួលខុសត្រូវរបស់របបសឹកលើអំពើឃោឃៅជាច្រើនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ នៅទីក្រុងញូវយ៉ក ថាអាវុធភាគច្រើនបានមកពីប្រទេសរុស្ស៊ី ចិន និងក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។

ការនាំចេញនេះគ្របដណ្តប់លើសព្វាវុធ បច្ចេកវិទ្យា និង សម្ភារៈប្រើប្រាស់សម្រាប់ផលិតអាវុធ ដែលត្រូវបាននាំចេញទៅកាន់ប្រទេស មីយ៉ានម៉ា ចាប់តាំងពីថ្ងៃនៃរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២។

Myanmar military imported $1 billion in weapons since 2021 coup: UN report  : The Tribune India

របាយការណ៍ដដែលបានឲ្យដឹងថា «អាវុធទាំងនេះ និងសម្ភារៈសម្រាប់ផលិតបន្ថែមទៀត បានបន្តហូរចូលដោយមិនមានការរំខានដល់យោធាមីយ៉ាន់ម៉ា បើទោះបីជាមានភស្តុតាងដ៏លើសលប់នៃការទទួលខុសត្រូវរបស់ខ្លួនចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅក៏ដោយ»។

យ៉ាងណាម៉ិញភាពសម្បូរបែប និង បរិមាណនៃទំនិញដែលផ្តល់ដល់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារកំពុងកើនឡើង ដោយនិយាយថា យោធាបាននាំយកអាវុធ និង ឧបករណ៍ពីយន្តហោះចម្បាំងទៅយន្តហោះគ្មានមនុស្សបើក រួមទាំងឧបករណ៍ទំនាក់ទំនង និង គ្រឿងបន្លាស់សម្រាប់នាវាកងទ័ពជើងទឹក។

Russia's war means fewer arms for Myanmar – Asia Times

គួររំលឹកថា ប្រទេស មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយ​រដ្ឋប្រហារយោធា​ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។

បើតាមរបាយការណ៍ខាងលើរបស់ UN អាវុធ និង បរិក្ខារយោធា ដែលយោធាមីយ៉ាន់ម៉ានាំចូលពីរុស្ស៉ី មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ ខណៈនាំចូលពីចិន មានទំហំ ២៥៤លានដុល្លារ និង ពីក្រុមហ៊ុនមួយចំនួនក្នុងប្រទេសសិង្ហបុរី មានទំហំទឹកប្រាក់ ២៥៤លានដុល្លារ ដោយការនាំចូលអាវុធនេះក៏មានប្រភពមកពីក្រុមហ៊ុនក្នុងប្រទេស ឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៥១លានដុល្លារ និង ថៃ ២៨លានដុល្លារផងដែរ៕

ប្រភព៖ Aljazeera

Share.