លោក José Mourinho រហស្សនាម Special One បានជួយឲ្យក្លិបបាល់ទាត់ AS Roma ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Europa League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Bayer 04 Leverkusen សរុបទាំងពីរជើង ១-០ (ជើងទី១៖ ១-០, ជើងទី២៖ ០-០)។

ខណ: Sevilla អធិរាជ Europa League ម្ចាស់ជើងឯក ៦សម័យកាលរបស់លោក José Luis Mendilibar ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ Juventus ក្នុងលទ្ធផលទាំងពីរជើង ៣-២ (ជើងទី១៖ ១-១, ជើងទី២៖ ២-១)។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Europa League រដូវកាល ២០២២-២៣ នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ២:០០ រំលងអធ្រាត្រ ក្នុងកីឡដ្ឋាន Puskás Arena ទីក្រុង Budapest ប្រទេសហុងគ្រី៕

Share.