ភ្នំពេញ ៖  បុរសបីនាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នរគបាល រាជធានីភ្នំពេញ នាំយក ទៅសាកសួរ និង ដោះស្រាយគ្នា  បន្ទាប់ពីផឹកស៊ី ក្នុងហាង បាន ទាក់ ពាក្យ សម្តី គ្នា រហូត កេីតជា ហិង្សា វាយ តប់ គ្នា បង្កឲ្យ មាន ការភ្ញាក់ ផ្អើល យ៉ាង ខ្លាំង ដល់ កម្លាំង សមត្ថកិច្ច ចុះមក ធ្វើ អន្តរាគមន៍ កាលពី វេលា ម៉ោង ១០និង១០នាទី យប់  ថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ហាង ផឹកស៊ី យីហោ  ប៊េស ហ្វ្រេន  តាមបណ្ដោយ ផ្លូវ ២១០  ក្នុង សង្កាត់ ទឹកល្អក់ ទី ៣  ខណ្ឌ ទួល គោក ។

ប្រភព ព័ត៌មាន ពីកន្លែង កេីតហេតុ បានឲ្យ ដឹង ថា នៅមុន ពេល កេីតហេតុ  ភាគី ទាំងពីរ ក្រុម បាន ចូល មក ធ្វើ ផឹកស៊ី នៅក្នុង ហាង កេីតហេតុ ។ ដោយ ម្ខាងមាន គ្នា ប្រុស ៗចំនួន ៣នាក់ ក្នុង នោះ មាន បុរស ម្នាក់ ដែល ជា កម្លាំង សមត្ថកិច្ច ការិយាល័យ ព្រហ្ម ទណ្ឌ កំរិត ស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ  និង ភាគី ម្ខាងទៀត មាន គ្នា ជិត ១០នាក់ មាន ស្រី មាន ប្រុស ។ ហេីយដោយ ភាគីទាំង ពីរបាន អង្គុយ ផឹក ស៊ី នៅ តុជិតគ្នា  និង បាន ឡេីង ទៅ ច្រៀង នៅ លេី ឆាក ម្នាក់ ម្តង យ៉ាង សប្បាយ រីករាយ ជា ធម្មតា ។ លុះដល់វេលា កេីតហេតុ  ភាគីទាំង ពី របាន ស្រវឹង រៀងៗខ្លួន រួច ក៏ បាន មាន ការ ទាក់ ពាក្យ សម្តី គ្នា បន្តិច បន្តួច  រហូត បាន កេីតទៅ ជា ការប្រើអំពើ ហិង្សា វាយ តប់ គ្នា បង្កឲ្យ មាន ការភ្ញាក់ ផ្អើល ដល់ កម្លាំង សមត្ថកិច្ច មូលដ្ឋាន ចុះមក ធ្វើការ អន្តរាគមន៍ ភ្លាមៗ។

This image has an empty alt attribute; its file name is image-381-1024x622.png

បេីតាម សម្តី បុរស ម្នាក់ ដែល ស្គាល់ ថា ជា សមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បាន រៀបរាប់ ប្រាប់ ឲ្យ ដឹង ថា  នៅមុន ពេល កេីត ហេតុ  គាត់ មាន គ្នា ចំនួន បីនាក់ បាន ចូលផឹកស៊ី ជជែក គ្នា លេង នៅ ក្នុង ហាងកេីតហេតុ  ដោយ អង្គុយ តុ ជិត តុ របស់ ភាគី ម្ខាង ទៀត ដែល មានគ្នា ប្រុស ស្រី ប្រមាណ ជិត១០នាក់ ។ បន្ទាប់ ពី ផឹក ស្រាបៀ អស់ ជិត មួយកេះ  ពួកគាត់ ក៏បាន គិត ឈប់ផឹកបំបែក គ្នាទៅ ផ្ទះ រៀងខ្លួន  ដោយ គ្នីគ្នា របស់ គាត់ ចំនួន ពីរនាក់នោះ បាន ចេញ ទៅ មុនគាត់ បាត់  ហេីយ នៅ តែ គាត់ ម្នាក់ ឯង កំពុង តែ យក ម៉ូតូបម្រុង ជិះ ចេញ ទៅ តាម ក្រោយ ។ ខណៈពេល ដែលខ្លួន ឡេីង ជិះ ម៉ូតូ ក៏ ស្រាប់ តែ  ភាគី ដែល អង្គុយ ផឹក តុជិត គាត់ នោះ នាំគ្នា មក ព្រួតវាយ គាត់ តែ ម្នាក់ ឯង ។ បន្ទាប់ ពី ព្រួត វាយ គាត់ ហេីយ ភាគី នោះក៏ បាន  ព្យាយាម គេច ខ្លួន ចេញ ពី កន្លែង កេីតហេតុ បាត់ស្រមោល អស់ ខ្លះ។

បេីតាម សម្តី ពី ភាគី ម្ខាងទៀត បាន រៀបរាប់ ប្រាប់ ឲ្យ ដឹង ថា នៅមុន ពេល កេីតហេតុ  ពួកគាត់ មាន ប្រុសមានស្រីគ្នាជិត១០នាក់បាន ទៅ ផឹកស៊ី នៅក្នុង ហាង កេីតហេតុជា លក្ខណៈ គ្រួសារ យ៉ាង សប្បាយ រីករាយ ជា ធម្មតា ។ ស្របពេល នោះ ក៏មាន ភាគីម្ខាងទៀត ដែល មាន គ្នា ប្រុស ៗចំនួន បី នាក់កំពុង អង្គុយ ផឹក ជិត តុ ពួកគាត់ ផងដែរ ។ ពេល កំពុង ផឹកស៊ី នោះ  ក៏មាន បុរស ម្នាក់ ក្នុង ចំណោម បក្ខពួក ចំនួន បីនាក់ បាន ឡេីង ច្រៀង នៅ ខាង លេី ឆាក ។បន្ទាប់ ពី ច្រៀង ចប់ បុរស នោះក៏ បាន ចុះ មក តុ របស់ គេ វិញ  ហេីយ ប្អូន ប្រុស របស់ គាត់ ម្នាក់ក៏ បាន សុំ ឡេីង ច្រៀង លេី ឆាត មួយ បទ ។ ខណៈពេល នោះ ស្រាប់ តែ មាន បុរស ម្នាក់ ក្នុង ចំណោម បក្ខពួក បីនាក់ បាន និយាយ លឺថា  “ពួក ហែង ច្រៀង អោយ ស្រួល ប្រយ័ត្ន អញឲ្យបេអឹម ចាប់”។

 ប្រភពដដែលបានឲ្យដឹងថាទៀតថា ក្នុង ចំណោម  ពួក គាត់ ក៏មាន អ្នក ធ្វើ ការ ជា កម្លាំង កងរាជអាវុធហ្ថត ដែរ ប៉ុន្តែ ពួកគាត់ មិន បាន និយាយ អ្វីទៅវិញ នោះទេ។ បន្ទាប់ ពីច្រៀងចប់ ប្អូន ប្រុស របស់គាត់ ក៏ បាន ដេីរ ចេញ ទៅ នោម នៅ ខាងមុខ ហាង  ស្រាប់ បុរស ទាំង បីនាក់ នោះ នាំ គ្នា ចេញ ទៅ តាម វាយ ប្អូន ប្រុស របស់គាត់  និងបាន ដក កាំភ្លើង គំរាម ផងដែរ។ឃើញដូចនេះក្រុមរបស់ខ្លួន ក៏បាន  នាំគ្នា ចេញ ទៅ ជួយ មេីល និងហាមឃាត់ ភ្លាមៗ។

ក្រោយ ពេលកេីត ហេតុ សមត្ថកិច្ច មូលដ្ឋាន និង កម្លាំងការិយាព្រហ្មទណ្ឌកម្រិត ស្រាល បាន ចុះមកអន្តរាគមន៍ និងឆែកមេីល កាំមេរ៉ា សុវត្ថិភាពរកមេីលអ្នកពាក់ព័ន្ធ ក្នុងករណីអំពើ ហិង្សា  រួច បាន នាំ ខ្លួន ភាគីទាំង សងខាង ទៅ កាន់ ការិយាល័យ ព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរ និង ចាត់ការទៅតាមនីតិវិធី៕

Share.