កីឡដ្ឋានបាល់ទាត់ Sultan Ibrahim Stadium ក្នុងរដ្ឋ Johor របស់ម៉ាឡេស៊ី ដែលជាទឹកដីរបស់ក្រុមបាល់ទាត់យក្ស Johor Darul Ta’zimបានឈ្នះពាន«កីឡដ្ឋានល្អជាងគេប្រចាំឆ្នាំ២០២០ ឬ “Stadium Of The Year 2020”» បន្ទាប់ពីមានការបោះឆ្នោតមកពីជាង១០០ប្រទេសជុំវិញពិភពលោក ឈ្នះកីឡដ្ឋានល្បីៗ១៩ផ្សេងទៀតនៅលើសកលលោក។

ស្ថាប័ន StadiumDB ដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ បង្ហាញលទ្ធផលនៃការបោះឆ្នោត “Stadium Of The Year 2020” កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ថាកីឡដ្ឋានSultan Ibrahim Stadium ដែលឈរចំណាត់ថ្នាក់លេខ១ ទទួលបានសំឡេងគាំទ្ររហូតដល់៦៤,២៦០ ពិន្ទុ ហើយកីឡដ្ឋានចំណាត់ថ្នាក់លេខ២ បានទៅកីឡដ្ឋាន Allegiant Stadium ក្នុងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ទទួលបានការគាំទ្រ ២៣,៣៩០ ពិន្ទុ និងកីឡដ្ឋានចំណាត់ថ្នាក់លេខ៣ គឺកីឡដ្ឋាន Ahmad bin Ali Stadium ក្នុងទីក្រុងដូហា ប្រទេសកាតារ។
ចំណែកបេក្ខភាពកីឡដ្ឋានផ្សេងទៀត មានដូចជា Education City Stadium (កាតារ); Corum Sehir Stadyumu (ទួរគី); Batumi Stadium (ហ្សកហ្ស៊ី); SoFi Stadium (អាមេរិក); Gursel Aksel Stadyumu (ទួរគី); Bloomfield Stadium (អ៊ីស្រាអែល); Xi’an OSC Stadium (ចិន); Stade National de la Cote d’Ivoire (កូឌីវ័រ); Stade de la Tuiliere (ស្វីស); Stadionul Francisc von Neuman (រ៉ូម៉ានី); Lynn Family Stadium (អាមេរិក); Sanga Stadium by KYOCERA (ជប៉ុន); Brentford Community Stadium (ឡុងដុង); Kanseki Stadium Tochigi (ជប៉ុន); Queensland Country Bank Stadium (អូស្រ្ដាលី); Inter Miami CF Stadium (អាមេរិក); និង Estadio Tierra de Campeones (ឈីលី)៕