សិល្បៈជាតិ៖ ត្រៀមជួបតារាទូរទស្សន៍ថៃ ៤ ដួង ប្រចាំប៉ុស្តិ៍លេខ 7HD នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣។ ពួកនឹងមកជួបអ្នកគាំទ្រដោយផ្ទាល់ ថតរូបភាពផ្ទាល់ ស្និតស្នាលដោយផ្ទាល់ ដើម្បីរឹតចំណងមេត្រីភាពរវាងសិល្បៈកម្សាន្តរបស់ប្រទេសទាំងពីរ។

កម្មវិធីនេះនឹងផ្ដល់ឱ្យអ្នកគាំទ្រនូវ ​ចូលរួម​ទទួលយក​អារម្មណ៍​រំភើប​ស្រស់ស្រាយ ដំណាលគ្នា​នឹង​ការរៀនសូត្រ​នូវ​បទពិសោធ​ថ្មីៗ​ក្នុង​វិស័យ​សិល្បៈប្រទេសថៃ។ កម្មវិធី Meet & Greet​ ជាមួយតារាល្បីៗប្រចាំប៉ុស្តិ៍លេខ7ថៃ៤រូបមានដូចជា លោកMike កញ្ញា Kwan Usamanee កញ្ញា Thisa និងលោក Jinn Jinna។

សូមជម្រាបថា កម្មវិធីសប្បាយៗនេះនឹងធ្វើឡើងចាប់ពីម៉ោង ១៤៖០០ នាទី ដល់ម៉ោង ១៦៖០០នាទី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា អគារ Grand Ball Room។ សូមកុំភ្លេចទៅចូលរួមរង់ចាំស្វាគមន៍​អាយដល​ក្នុងដួងចិត្តអ្នកទាំងអស់គ្នានៅព្រលានយន្តអន្តរជាតិភ្នំពេញ នាពេលព្រឹកថ្ងៃទី ២២ ឧសភា ខាងមុខនេះផងដែរ៕

Share.