ស្វាមី​អ្នក​នាង​ ពេជ្រ សូលីកា តារា​ចម្រៀង​រូប​ស្អាត​ប្រចាំ​ផលិតកម្ម​ហង្សមាស​ លោក គីម ហាន់ គឺជាអនិជជន​រូប​សង្ហា​មួយ​រូប​ដែល​កំពុង​តែ​ជោគជ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​មុខ​ជំនួញ​ស្រា​ (Wine)។

សូម​ចុច​អាន ពេជ្រ សូលីកា ប្រកាស​ឱ្យ​អ្នក​គាំទ្រ​ Unfollow គណនី​ IG របស់​អ្នក​នាង​ជា​បន្ទាន់​!

កាល​ពី​ថ្ងៃ​ទី​៩ ខែ​​កក្កដា ឆ្នាំ​២០២១ អ្នក​នាង​ ពេជ្រ សូលីកា​ បាន​​ចែក​រំលែក​ដំណឹង​ល្អ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ ការ​បង្ហោះ​​រូប​ភាព​ជា​ច្រើន​សន្លឹក​ដែល​ស្វាមី​របស់​អ្នក​នាង​ កំពុង​តែ​ចុះ​ហត្ថលេខ​ា នាំ​ចូល​ស្រា​សញ្ជាតិ​អូស្ត្រាលី​ MOJO Wine មក​កាន់​ទឹកដី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​។

សូម​ចុច​អាន​ ពេជ្រ​ សូលីកា​ ​បង្ហាញ​សញ្ញា​​ខូច​ចិត្ត​ ​តិច​មាន​បញ្ហា​អ្វី​ជាមួយ​នឹង​ស្វាមី​ Kim Han ទេដឹង​?​

តាម​រយៈ​សកម្មភាព​ខាង​លើ​នេះ​ ធ្វើ​ឱ្យ​មហាជន ក៏ដូច​ជា​អ្នក​គាំទ្រ​ ​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា​ ស្វាមី​របស់​តារា​ស្រី​រូប​នេះ​មិន​បាន​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ​-១៩ នោះ​ទេ​ ព្រោះ​មិន​ដូច្នោះ​លោក​​ប្រាកដ​ជា​មិន​ចុះ​ហត្ថលេខា​នាំ​យក​ស្រា​ថ្មី​ចូល​មក​ចែក​ចាយ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​កំឡុង​ពេល​នេះ​នោះ​ទេ​

អ្នក​នាង ​ពេជ្រ សូលីកា និង​ស្វាមី លោក ហាន់ គីម​ ក្រៅពី​មាន​ជំនួញ​ហាង​ស្រា​ហើយ​នោះ ​​នៅ​ក្នុង​មាន​ហាង​បាយ​អូន​អ៊ូកដែល​គ្រប់គ្រង​ដោយ​អ្នក​នាង​ ពេជ្រ សូលីកា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​​ពិសេស​អ្នក​គាំទ្រ​របស់​អ្នក​នាង​។

គូស្វាមី​ភរិយា​វ័យ​ក្មេង​ដ៏ស័ក្តិសម​មួយ​គូ​ នេះ​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​ទ្រនំ​សុភមង្គល​ ដោយ​មាន​កូន​ប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​រូប​ជា​ចំណង​នៃ​សេចក្ដី​ស្នេហា៕

Telegram-Troryorng
Share.