ឈ្នះគិរីវង់សុខសែនជ័យ ជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រុមភ្នំពេញក្រោនក្លាយជាក្រុមតែ មួយគត់ដែលមិនចាញ់សោះនៅក្នុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣។

ខណ:ការប្រកួត​បន្តជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ភ្នំពេញ​ក្រោន​នឹង​បើក​ទ្វារ​ផ្ទះ​ទទួល​គិរីវង់​សុខសែនជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន ស្មាត អរ អេស​ អិន ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

ភ្នំពេញក្រោន របស់លោក Oleg Starynskyi រកបាន១៧គ្រាប់ ឆ្លងកាត់៧ប្រកួត ឈ្នះទាំង៧៖

  • ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
  • ប្រកួតទី៦៖ ភ្នំពេញក្រោន ៣-០ នគបាលជាតិ នៅកីឡដ្ឋាន ស្មាត អ អេស អិន

ប្រកួតទី៧ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយ​លទ្ធផល ៣ទល់០ នៃពានរង្វាន់ខេមបូឌានលីគខាប់២០២៣ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី១ ដោយ ៣គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Valenrii នៅនាទីទី៣៨ កីឡាករ​ Anres Nieto នៅនាទីទី៧៩ និងកីឡាករ ឆុំ ភីសា នៅនាទីទី៨៦។

ជើងទី២៖

  • ថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍​
  • ថ្ងៃទី២៨ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smart RSN៕
Share.