ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ប្រទេសខ្លាំងដូចជា បារាំង ប្រេស៊ីល ចាញ់ការប្រកួតបើកឆាក៖
-បារាំង ១-២ កូរ៉េខាងត្បូង
-អ៊ីតាលី ៣-២ ប្រេស៊ីល។

គួរដឹងថាពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

លទ្ធផលប្រកួតបើកឆាក៖

តារាងចំណាត់ថ្នាក់ពូល E និង F៖

Share.