ការព្យាយាម​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដាក់​បំរាម​លើ​ TikTok នៅ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ ដូច​ជា​ថ្មីៗ​នេះ​រដ្ឋ Montana បាន​ចេញ​ច្បាប់​ដាក់​បំរាម​លើ​ TikTok ដែល​អាច​ចាត់​ទុក​​ថា​នេះ​គឺជា​រដ្ឋ​ដំបូង​នៅ​​សហរដ្ឋ​បាន​ចេញ​ច្បាប់​យ៉ាង​ច្បាស់លាស់​ ដោយ​មាន​ចុះ​ហត្ថលេខា​ពី​​លោកអភិបាលរដ្ឋ Montana លោក Greg Gianforte ហើយ​ច្បាប់​នេះ​​​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៤​ ខាង​មុខ​នេះ។

ដោយ​សារ​មូលហេតុ​នេះ​​ក្រុមហ៊ុន​ TikTok បាន​ប្ដឹង​បក​ត្រលប់​វិញ​ ដោយ​​ទាំង​ក្រុមហ៊ុន​ TikTok និង​អ្នក​ផលិត​ Content TikTok បាន​ដាក់​ពាក្យ​ប្ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២២ ខែ​ឧសភា​ នៅ​តុលាការ​រដ្ឋ​ Montana ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ហាម​ឃាត់​ ដោយ​លើក​ឡើង​ថា​ច្បាប់​នេះផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ​ ​រំលោភ​សិទ្ធិសេរីភាព​ក្នុង​ការ​និយាយ​ស្ដី​ ព្រម​ទាំង​សន្និដ្ឋានដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​រឿង​ដែល​ថា​​រដ្ឋបាល​ចិន​អាច​ទាញ​យក​​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​បាន​។

យ៉ាង​ណា​មិញ នៅពេល​ដែល​រដ្ឋ​ Montana ចេញ​ច្បាប់​ដាក់​បំរាម ប៉ុន្តែ​មិន​មាន​វិធី​ក្នុង​ការ​ដាក់​​បំរាម​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​អ្នក​រស់​នៅ​ក្នុង​រដ្ឋ​មួយ​នៅ​តែ​អាច​ដោនឡូត (Download) App ឬ​ ទោះ​ជា​មាន​ចេញ​ច្បាប់​និង​ហាម​ទៅ​កាន់ Apple និង​ Google ក៏​ប្រជាជន​ក្នុង​រដ្ឋ​នេះ​នៅ​តែ​អាច​ប្រើប្រាស់​ App TikTok តាម​រយៈ​វិធី​សាស្ត្រ​ផ្សេងៗ​ជា​ដដែល​។

កន្លង​មក​ការ​ហាមឃាត់​​មិន​ប្រើ​ប្រាស់​ TikTok គឺធ្វើ​ឡើង​តែ​ក្នុង​រង្វង់​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង ​រដ្ឋ​បាល​អាមេរិក​ប៉ុណ្ណោះ​ អាស្រ័យ​ដោយ​ខ្លាច​ថា​ App អាច​ទាញ​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ប្រទេស​ចិន​ ដោយ​រដ្ឋបាល​អាមេរិក​ដល់​ថ្នាក់​កោះ​ហៅ​ CEO របស់​ TikTok ទៅ​ផ្ដល់​ចម្លើយ​ដល់​សភារួច​មក​ហើយ​។

ប្រភព៖ https://workpointtoday.com/montana-bans-tiktok-tiktok-sues-back/

Share.