តារាងចំណាត់ថ្នាក់ពូល A និង B៖

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីឥណ្ឌូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា «FIFA» ដកសិទ្ធិចេញ, ពេលនេះបានឈានដល់ប្រកួតទី២ហើយ នៃវគ្គជម្រុះពូល A និងB។

លទ្ធផល២ប្រកួតបើកឆាករបស់អាហ្សង់ទីន និងអាមេរិក៖

ខណ:ម្ចាស់ផ្ទះអាហ្សង់ទីន និងអាមេរិក ជាក្រុម២ដំបូងគេ ឈ្នះ២ប្រកួតជាប់គ្នា៖
-អាហ្សង់ទីន ៣-០ ហ្គាតេម៉ាឡា
-អាហ្សង់ទីន ២-១ អ៊ូសបេគីស្ថាន។

-អាមេរិក ១-០ អេក្វាឌ័រ
-អាមេរិក ៣-០ ហ្វីជី។

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថាពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

កម្មវិធីប្រកួត FIFA World Cup U20 ឆ្នាំ២០២៣ របស់ពូល C និង D៖

Share.