
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
មុនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ គិតចាប់ពីឆ្នាំបង្កើតឡើងដំបូងនៅឆ្នាំ២០០១ កម្ពុជាធ្លាប់បានចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានចំនួន១០លើក ហើយនេះជាឆ្នាំនិមួយៗដែលកម្ពុជាចូលរូម និងបានឈ្នះមេដាយ មានដូចខាងក្រោម៖
ចូលរួម | ម្ចាស់ផ្ទះរៀបចំ | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | មេដាយសរុប |
លើកទី១ ឆ្នាំ២០០១ | ម៉ាឡេស៊ី | ១ | ១ | ១ | ៣ |
លើកទី២ ឆ្នាំ២០០៣ | វៀតណាម | ១ | ៥ | ៣ | ៩ |
លើកទី៣ ឆ្នាំ២០០៥ | ហ្វីលីពីន | ០ | ៣ | ២ | ៥ |
លើកទី៤ ឆ្នាំ២០០៨ | ថៃ | ០ | ១ | ០ | ១ |
លើកទី៥ ឆ្នាំ២០០៩ | ម៉ាឡេស៊ី | ១ | ២ | ៤ | ៧ |
លើកទី៦ ឆ្នាំ២០១១ | ឥណ្ឌូនេស៊ី | ០ | ៥ | ២ | ៧ |
លើកទី៧ ឆ្នាំ២០១៤ | មីយ៉ាន់ម៉ា | ៣ | ៤ | ២ | ៩ |
លើកទី៨ ឆ្នាំ២០១៥ | សិង្ហបុរី | ១ | ២ | ៦ | ៩ |
លើកទី៩ ឆ្នាំ២០១៧ | ម៉ាឡេស៊ី | ០ | ៥ | ៥ | ១០ |
លើកទី១០ ឆ្នាំ២០២០ | ហ្វីលីបីន (មិនរៀបចំ) | ||||
លើកទី១១ ឆ្នាំ២០២២ | ឥណ្ឌូនេស៊ី | ៧ | ១០ | ១១ | ២៨ |
សរុប | ១៤ | ៣៨ | ៣៦ | ៨៨ |
គិតមុនកម្ពុជារៀបចំព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ចាប់តាំងពីឆ្នាំ២០០១មក កម្ពុជាធ្លាប់បានចូលរួមប្រកួតបានចំនួន ១០លើក និងបានឈ្នះមេដាយរុប ៨៨គ្រឿង មេដាយមាស ១៤គ្រឿង មេដាយប្រាក់ ៣៨គ្រឿង និងមេដាយសំរឹទ្ធ ៣៦គ្រឿង៕

