ការប្រកួតពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​ចាប់ផ្ដើម​ធ្វើ​ការ​ប្រកួត​សប្ដាហ៍ទី៤ហើយ ដោយរសៀលនេះគឺមានការប្រកួតចំនួន២ គូរធ្វើឡើងនៅ២ទីលានផ្សេងគ្នា។

មន្ទី អយកខេត្តកំពង់ចាម ប៉ះ​ ខេត្តកណ្តាល វេលាម៉ោង ១៥.៣០ នាទីរសៀល ទីលានវិទ្យាល័យព្រះសីហនុ និងមន្ទីរ អយកខេត្តត្បូងឃ្មុំ ប៉ះ ខេត្តស្វាយរៀង វេលាម៉ោង ១៥.៣០ នាទីរសៀល ដំណាលគ្នានៅទីលានវិទ្យាល័យ ហ៊ុនសែន មេមត់។

លទ្ធផលការប្រកួតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣៖
កំពត អេហ្វស៊ី ០-១ ភ្នំពេញហ្គាឡាក់ស៊ី នៅកីឡដ្ឋានព្រះរាជសម្ភារ
ខេត្តព្រះសីហនុ ២-១ មន្ទី អយក ខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យ សម្តេចឪ

សម្រាប់​ប្រាក់​រង្វាន់ ពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​ដូច​ខាង​ក្រោម៖
១. ក្រុម​ជើង​ឯក ទទួល​បាន​​ប្រាក់រង្វាន់ ២០លានរៀល
២. ក្រុម​ជើង​ឯក​រង ទទួល​បាន​​ប្រាក់​រង្វាន់ ១០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៤.កីឡាករទាត់​ចូល​ទី​ច្រើន​ជាងគេ ទទួលបានប្រាក់​រង្វាន់ ២លានរៀល
៥. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៦. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល

(ថ្នាក់ខេត្ត) ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយមានក្រុមចំនួន២០ចូល​រួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ។

គួររំលឹកថា ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុងឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២កន្លងទៅ មានក្រុមចំនួន៥ ផ្សេង​គ្នាបានគ្រងតំណែងជើងឯក ដែល​ក្នុងនោះ មានយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ, ខេត្តត្បូងឃ្មុំ, ព្រៃវែង​អេហ្វស៊ី, កោះកុងអេហ្វស៊ី និងភ្នំពេញហ្គាឡាក់ស៊ី។

សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុង​លទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្ត​ព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្ត​ត្បូង​ឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩៕

Share.