មានសេចក្តីរាយការណ៍ថា ពលរដ្ឋអ្នកលក់ដូរមួយចំនួនបានសរសេរអក្សរដាក់សម្គាល់ថា ទីតាំង (មានម្ចាស់) នៅលើខឿនការ៉ូឡាតាមវិថីតេជោ ដែលជាផ្លូវធ្វើថ្មីនៅពយតាមូង ក្នុងបំណងប្រកាន់យកថាជាកន្លែងទុកលក់ដូរផ្តាច់មុខ ក្រោយពេលកន្លែងនេះ កំពុងក្លាយជាគោលដៅទេសចរណ៍កំសាន្ត និងមានពលរដ្ឋទៅលេងច្រើន ។

ករណីខាងលើនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ចាត់ទុកថា ជាទង្វើមិនត្រឹមត្រូវ អាជ្ញាធរមិនអនុញ្ញាតឡើយ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Share.