ឧកញ៉ា​ ស្រី ណារួម ឬ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ស្គាល់​ជា​ទូទៅ​ថា​ម៉ែរួយ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ​ដើម្បី​កសាង​ផ្លូវ​និង​ធ្វើ​លូ​ ប៉ុន្តែ​ដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ចាក់​ដី​ធ្ងន់​បើក​បរ​បណ្ដាល​ឱ្យ​ផ្លូវ​ខូចខាត​ គម្រប​លូ​បែក​ បណ្ដាលឱ្យ​ឧកញ៉ារូប​នេះ ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ចំពោះ​អ្នក​ដំណើរ​ជា​ពិសេស​អ្នក​បើក​បរ​ម៉ូតូ​។

នៅ​ក្នុង​សារ​មួយ​ដែល​ជំទាវ​ឧកញ៉ា ស្រីណារួម ហៅម៉ែរួយ បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ បុគ្គល​ល្បី​និង​មាន​ឥទ្ធិពល​នៅ​អនឡាញ​រូប​នេះ​បាន​ចេញ​មក​ត្អូញត្អែរ​និងបង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​អ្នក​ដំណើរ​ ព្រម​ទាំង​ទទូច​សុំ​ឱ្យ​មាន​ចូលរួម​សហការ​ថែរក្សា​រួម​គ្នា​។ «​ទាំង​ធ្វើ​ផ្លូវ​នឹង​ដាក់​លូ​ត្រូវ​ចំណាយ​អស់​លុយ​ជាង​6​មុឺន​ដុល្លារ​ជា​ថវិកា​នាង​ខ្ញុំ​ផ្ទាល់​អត់​បាន​រៃ​អង្គាស​ពី​បង​ប្អូន​ណា​ទេ​ធ្វើ​ដើម្បី​យើង​ធ្វើ​ដំណើរ​ស្រួល​ទាំង​អស់​គ្នា​ ​សូម​សំណូមពរ​បង​ប្អូន​ដែល​បើក​ឡាន​ចាក់​ដី​រឺ​ដឹក​របស់​ធ្ងន់​ៗ​មេត្តា​​ជួយ​ដឹក​កុំ​ជាន់​លូ​បែក​ហើយ​មិន​អើពើ​​វា​គ្រោះថ្នាក់​ណាស់​សំរាប់​អ្នក​ដែល​គាត់​ជិះ​ម៉ូតូ​ ​🥲🥲​ ​សូម​មេត្តា​ចូលរួម​សហការណ៍​ផង​🙏🙏​។

ការ​ចេញ​មក​សំណូម​ពរ​យ៉ាង​ទទូច​ដូច្នេះ​ត្រូវ​បាន​​អ្នក​លេង​បណ្ដាញ​សង្គម​កោត​សរសើរ​ខ្លាំង​​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌របស់​ឧកញ៉ាចិត្ត​បុណ្យ​រូប​នេះ​ ដែល​បាន​ចំណាយ​លុយ​ក្នុង​ហោប៉ៅ​របស់​ខ្លួន​ មក​កសាង​ផ្លូវ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ក៏​ដូច​ជា​សំណូមពរ​ដល់​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ផ្លាស់​ចូលរួម​ថែរក្សា​ការពារ​ទាំង​អស់​គ្នា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ផ្លូវ​នេះ​​​ជាប់​ធន់​ ប្រើប្រាស់​ជា​ប្រយោជន៍​រួម​បាន​យូរ ព្រម​ទាំង​អំពាវនាវ​ដល់​អ្នក​បររថយន្ត​ធំៗ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​បើក​ពាស​លើ​មាត់​លូ បណ្ដាល​ឱ្យ​បែក​ ខូចខាត ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​​ដែល​បើក​បរ​ម៉ូតូ​ក៏​សឹង​មាន​។

ប្រភព៖ Srey Narourm ម៉ែរួយ

Share.