សិល្បៈ​អន្តរជាតិ​៖ Myolie Wu និង​ Linda Chung បាន​នាំ​កូន​ៗ​របស់​ខ្លួនមក​ជួប​ជុំ​គ្នា​ ​ជា​ពិសេស​​​កូន​ៗ​ពួក​គេ​មាន​អាយុ​ស្របាល​គ្នា​ថែម​ទៀត​ផង​។ នៅពេល​ដែល​ឃើញ​តារា​សម្ដែង​ដែល​ខ្លួន​ពេញ​ចិត្ត​​ជួប​ជុំ​គ្នា​ធ្វើ​ឱ្យ​ហ្វេន​​ៗ​នឹក​ដល់​ពេលវេលា​អតីត​កាល​ ដែល​អ្នក​ទាំង​ពីរ​សម្ដែង​រឿង​ជា​ខ្លាំង​។

ការ​ត្រលប់​មក​ហុងកុង​វិញ​របស់​អតីត​តារា​សម្ដែង​ហុងកុង​ Linda Chung វ័យ​ ៣៩​ឆ្នាំ ក្នុង​អំឡុង​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​ហុងកុង​វិញ​ នាង​មិន​មែន​ត្រលប់​មក​ធ្វើ​ការ​ឬការងារ​សិល្បៈ​ណាមួយ​នោះ​ឡើយ​ ប៉ុន្តែ​គេ​ឃើញ​តារា​ស្រី​រូប​នេះ​បាន​នាំ​កូនៗ​របស់​ខ្លួន​ទាំង​៣​មាន​ Kelly (6) Jared (4) និង​ Anika (៧ខែ) ទៅ​លេង Disneyland។

ក្រៅពី​នាំ​កូន​ៗ​ដើរ​លេង​ហើយ​នោះ ​តារា​សម្ដែង​ដែល​បាន​ងាក​ខ្នង​ឱ្យ​អាជីព​សិល្បៈ​ក្រោយ​រៀបការ​ជាមួយ​​គ្រូ​ម៉ាហ្សា​គឺ​​ Jeremy Leung វ័យ​៥១​ឆ្នាំ ក៏​បាន​ឆ្លៀត​ជួបជាមួយ​នឹង​អតីត​មិត្ត​ភក្ដិ​ចាស់​ៗ​ក្នុង​សិល្បៈ​របស់​ខ្លួន​ជា​ច្រើន​នាក់​ដូច​ជា​ ចូលរួម​ពិធីខួបកំណើត​កូន​ស្រី​របស់​ Tavia Yeung និង​ Him Law វ័យ​៣​ឆ្នាំ​ ហើយ​ថ្មីៗ​នេះ​ដែរ​ នាង​និង​កូន​ៗ​ក៏​បាន​ទៅ​លេង​ផ្ទះ​របស់​ Myolie Wu និង​ជួបជាមួយ​នឹង​កូន​ប្រុស​ទាំង​៣ ​របស់​ Myolie មាន​ដូច​ជា​ Brendan(5) Ryan (3) និង Liam (2)។ នេះ​បើ​យោង​តាម​ការ​ចែក​រំលែក​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ IG ព្រម​ជាមួយ​នឹង​ Caption ថា​ «Full House» ឬ​ «ផ្ទះ​ដែល​ពោរពេញ​ដោយ​សុភមង្គល»

ប្រភព៖ 8days

Share.