


ភឺន ចាន់វិសុទ្ធ គឺជាកីឡាកររបស់ក្រុម ភ្នំពេញ Galaxy តែម្នាក់ដែលបានបន្តឈរកំពូលតារាង Top Scores ក្រោយ១ប្រកួតរកបាន ៥គ្រាប់ម្នាក់ឯង បើទោះបីជាឆ្លងកាត់សប្ដាហ៍ទី៤ មានក្រុមខ្លះលេងបានដល់៣ប្រកួតក៏ដោយ។
បញ្ជី Top Scorer បណ្តោះអាសន្នមាន៖
១) ភឺន ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី ៥គ្រាប់
២) ឯម បញ្ញា របស់កំពង់ស្ពឺ ៣គ្រាប់
៤) សុះ សាលី របស់កំពង់ឆ្នាំង ៣គ្រាប់
ក្រៅពីនោះសុទ្ធតែរកបានគ្រាប់បាល់ចាប់ពី២គ្រាប់ចុះក្រោម។
កីឡាករពាក់អាវលេខ ៣៥ រូបលេងបាន២ប្រកួតក៏ពិតមែនតែសម្រាប់ប្រកួតដំបូងទល់និងខេត្តកែប ភឺន ចាន់វិសុទ្ធ រកបាន ៥ គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមភ្នំពេញ Galaxy ឈ្នះខេត្តកែប ក្នុងលទ្ធផល ៦-០។ ខណ:ប្រកួតទី២ ក្រុមភ្នំពេញ Galaxy បានយកឈ្នះ ខេត្តកំពត អេហ្វស៊ី ១-០។
ការប្រកួតសប្ដាហ៍ទី៤ បញ្ចប់ ដោយក្រុម ភ្នំពេញហ្គាឡាក់ស៊ី ពូល ក, ខេត្តត្បូងឃ្មុំ ពូល ខ, ខេត្តឧត្តរមានជ័យ ពូល គ និងខេត្តកំពង់ធំ ឈរកំពូលតារាង មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាចំនួន ៧០គ្រាប់។



គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ធ្វើឡើងចាប់ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយមានក្រុមចំនួន២០ចូលរួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ៕








