


កម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប់ប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី នៃពានរង្វាន់ 2024 AFC U-23 Asian Cup បន្ទាប់ពីចាប់ឆ្នោតជាផ្លូវការរួចរាល់ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ខណ:ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវធ្វើដំណើរទៅទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមការប្រកួតជម្រុះក្នុងពូល ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កាលវិភាគការប្រកួតមានដូចខាងក្រោម៖
- ថ្ងៃទី០៦ កញ្ញា៖ កម្ពុជា ប៉ះលីបង់
- ថ្ងៃទី០៩ កញ្ញា៖ ម៉ុងហ្គោលី ប៉ះកម្ពុជា
- ថ្ងៃទី០១២ កញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះកម្ពុជា
ក្រោយប្រកួតជម្រុះក្រុមលេខ១ក្នុងពូល នឹងទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្ត នៅឯប្រទេសកាតា និងក្រុមលេខ២ល្អ ចំនួន៤ក្រុម នឹងត្រមូវជម្រើសរើសចេញពីពូល ទាំង ១១ ដើម្បីឡើងទៅកាន់ផ្តាច់ព្រ័ត្រដូចគ្នា។



គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើតឡើងដំបូង២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុមជម្រើសជាតិជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕


