កញ្ញា​ ណូម័រ​ គឺ​ជា​សិល្បការិនី​ដែល​មាន​សមត្ថភាព​ច្រើន​ផ្នែក​ មិន​ថា​ ច្រៀង​ សម្ដែង​ ពិធីការិនី​ ស្រីស្រស់​រូប​នេះ​សុទ្ធតែ​អាច​ធ្វើ​បាន​​ ហើយ​ធ្វើ​បាន​ល្អ​ថែម​ទៀត​ផង​។​ ជាមួយ​នឹង​សមត្ថភាព​ដ៏​ច្រើន​​​របស់​កញ្ញា​រូប​នេះ ធ្វើ​ឱ្យ​កញ្ញាមាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទិញរបស់​របរ​ប្រើ​ប្រាស់​ទំនើប ពិសេស​កញ្ញា​ទើប​តែ​ទិញ​​កូន​វីឡា​តូច​​មួយ​កន្លែង​ថែម ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩ ក្ដី​។

កញ្ញា​ ណូម័រ​ បាន​ផុស​សំណេរ​របៀបលេង​សើច​តាម​រយៈ​បណ្ដាញ​សង្គម​ថា​​៖ «សូមផុសជាវិឌីអូម៉ងទៅ កុំអោយបងប្អូនខ្លះថា រូបមុននិងអូនកែរាង🥴🔥 តែថា..មើលតែរាងបានហើយណា😩🤣🤣»​​ ប៉ុន្តែ​វីដេអូ​ខ្លី​ជាមួយ​នឹង​សឺម៉ី​គគី​រ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ និង​មិត្ត​ភក្ដិ​ដែល​ស្គាល់​បាន​ចូលទៅ​អបអរសាទរ​ចំពោះ​កញ្ញា​គ្រប់​​ៗគ្នា​ ដែល​កញ្ញា​ទិញ​ចូល​អចលនទ្រព្យ​ជា​​កូន​វីឡា​តូច​ច្រឡឹង​មួយ​នៅ​ម្ដុំ​ជើង​ភ្នំ​ប្រសិទ្ធិ​ ដោយ​កញ្ញា​ណូម័រ​មិន​កំណាញ់​នឹង​ចូល​មក​ឆ្លើយ​តប​អរគុណ​ចំពោះ​ការ​ជូន​ពរ​​ទាំងអស់​ឡើយ​។

ស្រី​ស្រស់​រូប​នេះ​​ ​គឺ​ជា​តារា​មួយ​រូប​ដែល​ត្រូវ​បាន​អ្នក​និយម​គាំទ្រ​មើល​​​ឃើញ​ថា​គឺ​​ជា​កូន​ស្រី​កត្តញ្ញូ​មួយ​រូប​ដែល​តែង​តែ​ទៅ​ណាមក​ណា​ជាមួយ​អ្នក​ម្ដាយ​ និង​ទិញ​​ជូន​អ្វី​ៗ​ជូន​អ្នក​ម្ដាយ​ជា​ញឹក​ញាប់​ ​កញ្ ញា​ណូម័​រ អាច​និយាយ​បាន​ថា​គឺ​ជា​កូន​ស្រី​ដែល​តាម​ម្ដាយ​ស្រលាញ់​ម្ដាយ​មិន​អាច​ខ្វះ​បាន​ផង​ដែរ​៕​

Telegram-Troryorng
Share.