ក្រុមបាល់ទាត់ Brighton & Hove Albion FC ក្រោមការដឹកនាំរបស់លោក Roberto De Zerbi គ្រូបង្វឹកជនជាតិអ៊ីតាលី បានកក់កៅអីទៅលេងពានរង្វាន់ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត សម្រាប់រដូវកាល ២០២៣-២៤។

ឆ្លងកាត់ ៣៧ប្រកួត នៅក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ ក្រុមបាល់ទាត់ Brighton & Hove Albion FC ស្ថិតនៅលេខរៀងទី៦ ជាមួយ ៦២ពិន្ទុ បន្ទាប់ពីឈ្នះ ១៨ដង ស្មើ៨ និងចាញ់១១ដង។ ខណ:ការប្រកួតចុងក្រោយត្រូវជួប Aston Villa ថ្ងៃទី២៨ ខែឧសភា នៅកីឡដ្ឋាន Villa Park វេលាម៉ោង ១០:៣០នាទីយប់។

ទោះបីជាការចាកចេញរបស់គ្រូបង្វឹកលោក Graham Potter ពាក់កណ្តាលទី ដើម្បីទៅដឹកនាំ Chelsea និងកីឡាករសំខាន់ Leandro Trossard ទៅកាន់ Arsenal ក៏ដោយ។ ប៉ុន្តែក្រុមបាល់ទាត់ Brighton & Hove Albion FC នៅតែបន្តធ្វើបានល្អ ដោយសារពួកគេមានកីឡាករល្អៗដូចជា៖ Kaoru Mitoma, Moisés Caicedo, Alexis MacAllister និង Julio Cesar Enciso ជាដើម៕

ខណ:ហង្សក្រហម Liverpool របស់លោក Jurgen Klopp ក៏កក់កៅអីទៅលេងពានរង្វាន់ UEFA Europa League សម្រាប់រដូវកាល ២០២៣-២៤ ដូចគ្នា ក្រោយមិនអាចប្រជែងកៅអី UEFA Champions League បាន ពោលគឺស្ថិតនៅលេខ៥ ជាមួយ៦៦ពិន្ទុ៕

Share.