ឆ្លងកាត់ការប្រកួតទាំងពីជើងយ៉ាងស្វិតស្វាញ ក្រុមវិសាខា មិនអាចឡើងកាន់ទៅវគ្គផ្តាច់ព្រ័ត្របានទេ ទោះរកបានមួយគ្រាប់ក្នុងជើងទី២ក៏ដោយ។

លទ្ធផលសរុបទាំងពីជើង៖
(ជើងទី១) ណាហ្គាវើល ១-០ វិសាខា
(ជើងទី២) វិសាខា ១-១ ណាហ្គាវើលដ៍។

ដូចនេះក្រុមណាហ្គាលវើលដ៍ នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ ដោយត្រូវរងចាំ ជំនួបរវៀងក្រុមភ្នំពេញក្រោន ទល់និង គិរីវង់សុខសែនជ័យ ដែលការប្រកួតរបស់ក្រុមទាំងពីនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦.៣០ នាទីយប់ នៅកីឡដ្ឋាន Smart RSN។

ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Share.