សិល្បៈ​ជាតិ​៖ Engfa ម្ចាស់​មកុដ​​ Miss Grand Thailand និង​ម្ចាស់​តំណែងលំដាប់​រង​ទីមួយ​ Miss Grand International 2022 ត្រូវ​បាន​ហ្វេនៗ​ចាត់​ទុក​ថា​ជា​ស្ត្រី​ដែល​កំពុង​តែ​មាន​ឥទ្ធិពល​បំផុត​ព្រោះ​ក្រោយ​ប្រកួត​ចប់​ភ្លាម​បាន​ទទួល​តំណែង​ជា​ BA ផង​ មាន​ការ​ប្រគំតន្ត្រី​ផ្ទាល់​ខ្លួន​ផង​ ចូលរួម​ជា​តារា​កិត្តិយស​ផង​ អាច​និយាយ​បាន​ថា​នាង​គឺជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឱ្យ​មហាជន​ងាក​មក​ពេញនិយម​និង​ចាប់​អារម្មណ៍​វេទិកា​ប្រកួត​

ថ្មីៗ​នេះ​នាង​និង​ដៃ​គូ Charlotte Austin បាន​ដឹក​ដៃ​គ្នា​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រគំ​តន្ត្រី​ ក្រោយ​មាន​សំឡេង​ទាមទារ​ពី​អ្នក​គាំទ្រ​បរទេស​របស់​ខ្លួន​។

ទៅ​សម្ងំ​នៅ​ទឹក​ដី​អាមេរិក​មួយ​រយៈ​ខ្លី​ Engfa បាន​បង្ហោះ​ Story ជាមួយ​នឹង​រូប​ភាព​ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​រូប​ភាព​នោះ​គឺជា​រូបថត​លុយ​ដុល្លារ​មួយ​គំនរ​ព្រម​ជាមួយ​នឹង​ពាក្យ​ថា​ «OMG !!! Thank you so much guys» ក្រៅ​​ពី​លុយ​ដុល្លារ​ច្រើន​សន្ធឹកសន្ធាប់​ហើយ​នោះ ​អ្នក​​បាន​ឃើញ​​ពិបាក​​អត់​ទ្រាំ​មិន​ឱ្យ​​ច្រណែន​បាន​ណាស់​ ​ដោយ​សារ​តែ​នៅ​មាន​ខ្សែក​មាស​ កង​ដៃ​មាស​​នៅ​លាយឡំ​ជាមួយ​នឹង​គំនរ​លុយ​ផង​ដែរ។

Share.