បន្ទាប់ពីសប្តាហ៍ទី៤៦ នៃក្របខណ្ឌ Championship (លីគលំដាប់ទី២) របស់ប្រទេសអង់គ្លេស បញ្ចប់ដោយជោគជ័យ គេបានរកឃើញក្រុមខ្លាំងចំនួន៣ គឺ Burnley, Luton Town និង Sheffield United នឹងបានឡើងមកកាន់ក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិសម្រាប់រដូវកាល ២០២៣-២៤។

Burnley ក្រោមការដឹកនាំរបស់លោក Vincent Kompany បានគ្រងជើងឯក Championship តាំងពីថ្ងៃទី២៥ ខែមេសា បន្ទាប់ពីបានផ្តួលក្រុម Blackburn Rovers មាន ១០១ពិន្ទុ ចំណែកឯ Sheffield United របស់លោក Paul Heckingbottom បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន ៩១ពិន្ទុ។

ខណ:ក្រុមបាល់ទាត់ Luton Town បានយកឈ្នះ Coventry City ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៦-៥ បន្ទាប់ស្មើគ្នានៅម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង ១-១ នៅវគ្គ Play-off ឡើងមកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ ក្រោយខកខានតាំងពីឆ្នាំ១៩៩២៕

ទស្សនាវីដេអូជំនួបរវាង Luton Town ប៉ះ Coventry City ដណ្តើមកៅអីទៅ Premier League៖

Share.